logo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អំពាវនាវដល់អង្គភាពអាជីវកម្មនិងប្រជាជនឱ្យចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាល

2025/11/25 | 11:45:59
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម" ឆ្នាំ ២០២៥ ក្រោមប្រធានបទ "សាមគ្គីភាព - ឆ្ពោះទៅតំបន់ភាគកណ្តាល"។ 

នៅក្នុងពិធី នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងគណៈប្រតិភូបានចំណាយពេលស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានស្លាប់ក្នុងទឹកជំនន់នៅតំបន់ភាគកណ្តាល-តំបន់ Tay Nguyen។

 នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម" ឆ្នាំ ២០២៥ ។ រូបថត៖ Lại Hoa/VOV

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើឲ្យចាត់ទុកការងារអភិរក្សនិងលើកកម្ពស់វប្បធម៌បណ្តាជនជាតិជាភារកិច្ចជាប្រចាំ និងជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងការផ្សព្វផ្សាយនិងការអប់រំ អំពីតម្លៃនៃចំណងមហាសាមគ្គីភាពជាតិ ក្នុងចំណោមយុវជន; នាំយកបេតិកភណ្ឌវប្បធម៌ចូលទៅក្នុងប្រព័ន្ធអប់រំ និងសកម្មភាពសហគមន៍ ដើម្បីឱ្យយុវជនជំនាន់ក្រោយយល់ដឹងនិងមានមោទនភាពចំពោះអត្តសញ្ញាណជាតិ  ជាពិសេសនៅក្នុងបរិបទដែលតំបន់ភាគកណ្តាលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់៖

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងព្រឹត្តិការណ៍។ រូបថត៖ Lại Hoa/VOV

“ជាពិសេសថ្ងៃនេះ យើងមានសាមគ្គីភាព ផ្តោតអារម្មណ៍ឆ្ពោះទៅតំបន់ភាគកណ្តាលដោយស្មោះអស់ពីចិត្ត។ ស្មារតីនៃមហាសាមគ្គីភាពជាតិ សមមិត្ត និងជនរួមជាតិក្នុងគ្រាលំបាក។ ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឯកភាព ការចែករំលែកសេចក្តីរីករាយ និងទុក្ខលំបាក ចែករំលែកជាមួយប្រជាជនតំបន់ភាគកណ្តាលក្នុងគ្រាលំបាកនេះ។ ខ្ញុំជឿជាក់ថា ជាមួយនឹងកម្លាំងនៃមហាសាមគ្គីភាពជាតិ ជាមួយនឹងទីបង្អែក  "ប្រជាជនបង្កើតប្រវត្តិសាស្ត្រ" យើងនឹងរួមគ្នាជំនះពុះពាររាល់ការលំបាក កសាងប្រទេសវៀតណាមដ៏សម្បូរបែប អរិយធម៌ និងវិបុលភាព”។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនបានខិតខំប្រឹងប្រែងថែរក្សា លើកកម្ពស់តម្លៃបេតិកភណ្ឌ និងវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាម។ រូបថត៖ Lại Hoa/VOV

នៅក្នុងពិធីនេះ សមូហភាព និងអាជីវកម្មបានបរិច្ចាគប្រាក់ដើម្បីឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen ដែលរងការខូចខាតបង្កឡើងដោយទឹកជំនន់ ជាមួយនឹងចំនួនទឹកប្រាក់សរុបចំនួន ៥៤០ ពាន់លានដុង (ប្រហែល ២១ លានដុល្លារអាមេរិក)៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/តំបន់ភាគកណ្តាល/បេតិកភណ្ឌ/វប្បធម៌ប្រពៃណី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត