logo

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី

2026/3/26 | 08:28:08
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ២៥ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Kremlin.ru)

ក្នុងជំនួបនេះ លោកប្រធានាធិបតី ពូទីន និងលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឯកភាពខ្ពស់លើការបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ លើក្របខ័ណ្ឌទាំងអស់៖ បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា មូលដ្ឋាន សហគ្រាស និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន; រក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ព្រមទាំងស្រាវជ្រាវ និងបង្កើតយន្តការសហប្រតិបត្តិការថ្មីៗផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ Kremlin.ru)

ភាគីទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្ម និងវិនិយោគ; ជំរុញការតភ្ជាប់អាជីវកម្ម ការធ្វើពិពិធកម្មទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរបានកំណត់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេងឧស្ម័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យស្នូលដែលស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាគីទាំងពីរគាំទ្រសហគ្រាសថាមពលនិងប្រេងឧស្ម័ននៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកការវិនិយោគ និងប្រតិបត្តិការនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាយោធា សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា; ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក៏បានចែករំលែកទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម; ឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីដូចជា អង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

TAG
VOV/VOVworld/វៀតណាម/រុស្ស៊ី/នាយករដ្ឋមន្រ្តី/ប្រធានាធិបតី/ដំណើរទស្សនកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត