logo

នាយករដ្ឋមន្ត្រីវៀតណាម​ស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

2025/11/26 | 12:03:44
(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ រូបថត៖ VOV

ដោយថ្លែងអំណរគុណដល់ WEF ចំពោះការគាំទ្រដល់ការសាងសង់ និងដំណើរការមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទីបួននៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីបានស្នើឱ្យ WEF បន្តគាំទ្រវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលនិងនវានុវត្តន៍; ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព; ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការនៃយុគសម័យថ្មី; កសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

រីឯខ្លួនវិញ លោក  Stephan Mergenthaler នាយកប្រតិបត្តិ WEF បានយល់ព្រមនឹងមតិយោបល់របស់លោកនាយករដ្ឋមន្ត្រី ហើយបានអះអាងថា WEF នឹងបន្តគាំទ្រ សហការ និងភ្ជាប់ទំនាក់ទំនងវៀតណាមឲ្យកាន់តែស៊ីជម្រៅជាមួយបណ្តាញ WEF ដោយសង្ឃឹមថានឹងមានវត្តមានកាន់តែច្រើននៃសហគ្រាសឯកជនវៀតណាមនៅ WEF នាពេលអនាគត។

នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម៉ាឡេស៊ី លោក Chang Lih Kang; រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ហែម វណ្ណឌី៕

TAG
VOV/VOVworld/វៀតណាម/WEF/វេទិកាសេដ្ឋកិច្ចសរទរដូវ/ព្រឹត្តិការណ៍ប្រចាំឆ្នាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត