logo

នាយករដ្ធមន្ត្រីបានជួបរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មដម្បាញកាត់ដេរឥណ្ឌា។

2012/3/8 | 10:50:52
នាយករដ្ធមន្ត្រី Nguyen Tan Dung បានចាត់​ទុកថា
ដំណើរទស្សនកិច្ចរបស់រដ្ធមន្ត្រី Anand Sharma គឺរួម
ចំណែកជាក់ស្តែង​ជំរុញយ៉ាងខ្លាំងក្លាថែមទៀត
ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌា​
លើមូលដ្ធានសក្តានុភាពសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរនៅធំធេង។
នាយករដ្ធមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មនិងដម្បាញកាត់ដេរឥណ្ឌា Anand Sharma

VOV-នាព្រឹកថ្ងៃទី០៨មិនានៅទីស្តីការរដ្ធាភិបាល នាយករដ្ធមន្ត្រី វៀតណាម
Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្ម​និងដម្បាញកាត់ដេរឥណ្ឌា Anand Sharma ដែលកំពុងមានដំណើរ​ទស្សនកិច្ច
ការងារនៅវៀតណាម។ នាយករដ្ធមន្ត្រី Nguyen Tan Dung បានចាត់​ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ធមន្ត្រី Anand Sharma គឺរួមចំណែកជាក់ស្តែង​ជំរុញ យ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌា​លើមូលដ្ធានសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេង។
នាយករដ្ធមន្ត្រី Nguyen Tan Dung បានអះអាងថា​ វៀតណាមនឹងខំប្រឹងប្រែង​អស់ពីកំលាំងកាយចិត្តដើម្បីរួមជាមួយឥណ្ឌាបន្តនាំទំនាក់ទំនងមិត្តភាពជា
ប្រពៃណី ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍​
ស៊ី​ជំរៅ នាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ។ នាយករដ្ធមន្ត្រី
Nguyen Tan Dung ក៏ចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការជិតស្និទសំដៅរៀបចំ​បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទីវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-ឥណ្ឌានិងលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
រវាង​ប្រទេសទាំងពីរ។ រីឯរដ្ធមន្ត្រី Anand Sharma បានសំដែងបំណងចង់បង្កើន
ថែម​ទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអនុវត្តបច្ចេកវិជ្ជា
ព័ត៍មាន ឪសថនិងថាមពល៕
TAG
វៀតណាម-ឥណ្ឌា​/នាយករដ្ធមន្ត្រី


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត