logo

នាំយកអំណោយបុណ្យតេតទៅកាន់ផ្ទះរន្ទារ DK1 និងនាវាល្បាតនៅលើសមុទ្រ

2026/1/16 | 07:50:00
(VOVWORLD) - ថ្ងៃទី១៦ ខែមករានេះ ពីទីក្រុងហូជីមិញ ក្រុមការងាររួមមានប្រតិភូនិងអ្នកសារព័ត៌មាននឹងចេញដំណើរទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាល និងយុទ្ធជន នៅមូលដ្ឋានផ្ទះរន្ទារ DK1 នាវាល្បាត និងតំបន់ពិសេសកូន ដាវ។
កំពុងផ្ទុកអំណោយបុណ្យតេតឡើងលើនាវា (រូបថត៖ Doan Manh Duong/TTXVN)

មុននេះ នៅក្នុងពិធីជួបសំណេះសំណាលនារសៀលថ្ងៃទី១៥ ខែមករា បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក (ដែលមានមូលដ្ឋាននៅឃុំឡុងសឺន ទីក្រុងហូជីមិញ) បានប្រគល់ភារកិច្ចដល់គណៈប្រតិភូ។ នៅក្នុងជំនួបនេះ  វរសេនីយ៍ឯក Do Hong Duyen អនុប្រធានស្នងការនយោបាយកងទ័ពជើងទឹកតំបន់លេខ ២ បានស្នើឱ្យគណៈប្រតិភូនាំយកនិងប្រគល់ជូនដោយផ្ទាល់ដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅលើផ្ទះរន្ទារ DK1 នាវាល្បាតនៅលើតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃមាតុប្រទេស និងតំបន់ពិសេស កូនដាវ  នូវសំបុត្រ និងអំណោយបុណ្យតេតជាច្រើន ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់ប្រជាជនទូទាំងប្រទេស ពីដីគោក ចំពោះសមុទ្រ និងកោះឆ្ងាយៗ។ លើសពីនេះ គណៈប្រតិភូក៏ត្រូវបង្ហាញពីរូបភាពដ៏ពិតប្រាកដ និងរស់រវើកបំផុត    នៃជីវភាពរស់នៅ ការលះបង់ដោយស្ងៀមស្ងាត់ និងស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព និងប្រជាជនដោយប្តេជ្ញាការការពារអធិបតេយ្យភាពនៃសមុទ្រ និងកោះនានា ដល់ប្រជាជនទូទាំងប្រទេស៕

TAG
VOV/VOVworld/អំណោយបុណ្យតេត/ផ្ទះរន្ទារ DK1/នាវាល្បាត/កោះ​សមុទ្រ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត