logo

នារីជនជាតិ Van Kieu ធ្វើសេដ្ឋកិច្ច

2015/6/15 | 09:40:59
Vovworld-រស់នៅដំបន់ព្រៃភ្នំនៃខេត្ត Quang Tri ភាគ
កណ្ដាលវៀតណាម ជីវភាពរស់នៅរបស់ជនរួមជាតិ
Van Kieu នៅទីរួមខេត្ត Lao Bao ជួបការលំបាក​ជាច្រើន
ដោយខ្វះទុន ខ្វះចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេសដើម្បី
អភិវឌ្ឍន៍​ផលិតកម្ម​អាជីវកម្ម។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមកដោយមានការជួយឧបត្ថម្ភ
របស់​សមាគមនារីទីរួមខេត្ត Lao Bao បងប្អូននារី Van Kieu បានផ្លាស់ប្តូរទាំងស្រុង​នូវ​
ទស្សនាទានមុននេះគឺនារីត្រឹមតែធ្វើការងារក្នុងផ្ទះតែប៉ុណ្ណោះ ដែលជំនួសពីនោះ​គឺ
គេហ៊ានអាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច។
នារីជនជាតិ Van Kieu ធ្វើសេដ្ឋកិច្ច (baoquangbinh.vn)


        Vovworld-ទីរួមខេត្ត Lao Bao ខេត្ត Quang Tri នៅជិតនឹងព្រំដែនជាមួយ​ប្រទេស​
ឡាវជាប់នឹងខេត្ត Savannakhet។ ទីរួមខេត្ត Lao Bao ស្ថិតនៅចុងខ្សែផ្លូវ​ជាតិ​លេខ៩
របៀងសេដ្ឋកិច្ចកើត-លិច តភ្ជាប់វៀតណាមជាមួយបណ្ដប្រទេស​អាស៊ាន បង្កើត
ភាពងាយស្រួលសំរាប់បងប្អូននារីអភិវឌ្ឍន៍អាជីវកម្មផ្គត់ផ្គង់ទំនិញ​វៀតណាមសំរាប់
ប្រជាជនឡាវឬបង្កើតរូបសណ្ឋានធ្វើសេដ្ឋកិច្ចសេវាកម្មដឹក​ជញ្ជូនទំនិញ។​លោកស្រី
Nguyen Thi Thu Hien អនុប្រធានសមាគមនារីទីរួម​ខេត្ត Lao Bao បានឲ្យដឹងថា៖

        “ទីរួមខេត្ត Lao Bao មានភូមិចំនួន៣គឺ Khe Tang, Khe Da, Khe Tuc ដោយ​ភាគ
ច្រើនគឺជនជាតិ Van Kieu។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិបើ​ប្រៀបនឹងជីវភាព
រួមរបស់ទីរួមខេត្តនៅមានការលំបាកជាច្រើន ប៉ុន្តែបើប្រៀបនឹងមុន​នេះគឺបានកែលំអរ
ជាច្រើន។ បងប្អូននារីចេះវិនិយោគរកស៊ីអាជីវកម្មអភិវឌ្ឍន៍​សេដ្ឋកិច្ចតាមរូបសណ្ឋាន
មិនដូចនឹងមុននេះត្រឹមតែធ្វើស្រែចម្ការតែប៉ុណ្ណោះ។ គំរូគឺក្រុមរថរុញ Khe Tang។ នា
បច្ចុប្បន្នរូបសណ្ឋាននេះធ្វើសកម្មភាពប្រកប​ដោយ​ប្រសិទ្ធិភាពនិងបង្កើតការងារធ្វើ
សំរាប់បងប្អូននារីជាច្រើនបង្កើនចំណូល​លើកស្ទុយជីវភាពរស់នៅ។”

        លោកស្រី Ho Thi Nep មុននេះត្រឹមតែធ្វើស្រែចម្ការតែប៉ុណ្ណោះហេតុនេះ​ហើយ
សេដ្ឋកិច្ចគ្រួសារជួបការលំបាកជាច្រើន។ នាបច្ចុប្បន្នជីវភាពរស់នៅ​គ្រួសារ​លោកស្រី
Nep បានធូធារជាច្រើន។ លោកស្រី Nep បានឲ្យដឹងថា៖

        “មុននេះខ្ញុំធ្វើស្រែចម្ការនៅឆ្ងាយនឿយហត់ណាស់។ ខ្ញុំចាប់ផ្ដើមទៅធ្វើ​ជាអ្នកអូស
រទេះតាំងពីឆ្នាំ២០០៦។ នាគ្រាដំបូងទៅស៊ីឈ្នួលគេ ធ្វើថ្ងៃណាគេឲ្យប្រាក់ថ្ងៃនោះ។ ធ្វើ
បានយូរហើយយើងខ្ញុំបានសន្សំសំចៃប្រាក់ដម្លើងរទេះបានមួយ។ បង​ប្អូនក្នុងក្រុមអូស
រទេះ អ្នកមានភ្ញៀវច្រើនគឺគេដម្លើងពី៣ដល់៤គ្រឿង រីឯខ្ញុំមានតិច​ជាងគឺដម្លើងតែមួយ
គ្រឿងប៉ុណ្ណោះទេ។”

        លោកស្រី Ho Thi Ta Doa មានបទពិសោធន៍៥ឆ្នាំផ្គត់ផ្គង់ទំនិញម្ហូបអាហារ​សំរាប់
ភាគីមិត្តឡាវ។ នាគ្រាដំបូងអាជីវកម្មនៅទ្រង់ទ្រាយតូច។​ ជារៀងរាល់ថ្ងៃ​លោក​ស្រីបាន
យកទំនិញពីវៀតណាមទៅឡាវ ភាគច្រើនគឺមុខទំនិញបានបញ្ជាទិញពីមុន។ ជា
បណ្ដើរៗត្រូវបានប្រជាជនឡាវជឿជាក់ ហេតុនេះហើយ​បរិមាណ​ទំ​និញដែលលោក
ស្រី Doa ផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នា​បច្ចុប្បន្នលោកស្រី Doa
បានផ្គត់ផ្គង់ភាគច្រើនគឺជលផលសាច់បន្លែអង្ករ។

        “នាគ្រាដំបូងក្រីក្រណាស់ គ្មានអ្វីឡើយ។ ត្រឹមតែធ្វើស្រែចម្ការប៉ុន្តែត្រូវជ្រូក​ព្រៃ
បំផ្លាញ់អស់ ហើយឈឺគ្មានប្រាក់ទិញថ្នាំឡើយ។ ក្រោយនោះខ្ញុំហ៊ានទិញ​បន្លែ​យកមក
ប្រទេសឡាវលក់ហើយទៅស៊ីឈ្នួល។​ហើយមានទុនគឺទិញត្រីនៅផ្សារ Lao Bao យក
ទៅឡាវលក់។ និយាយរួមគឺអ្វីៗដែលមានចំណេញគឺធ្វើទាំងអស់។”

        នៅក្បែរទួលដ៏ទូលាយគឺបណ្ដាផ្ទះឈើផ្ទះអិដ្ឋដ៏រឹងមាំស្ថិតក្រោមម្លូបដើមឈើ​ខឿវ
ស្រងាត់។ ភូមិ Khe Da នាបច្ចុប្បន្នមានគ្រួសារចំនួន៥៥គ្រួ​មានផ្ទះរឹង​មាំ។ បងប្អូននារី
Van Kieu នៅបណ្ដាភូមិបានណែនាំគ្នាបទពិសោធន៍ផលិតកម្ម​អាជីវកម្ម។ លោកស្រី
Nguyen Thi Thu Hien អនុប្រធានសមាគមនារីទីរួមខេត្ត Lao Bao បានឲ្យដឹងថា៖

        “ក្រៅពីគោលដៅបំផុសសំរាប់បងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច នេះក៏ជា​សកម្មភាព
ដើម្បីបងប្អូនជឿជាក់ជាងក្នុងការទាក់ទងជាមួយខាងក្រៅ។ បងប្អូន​ចេញទៅក្រៅយល់
ដឹងអំពីសង្គមជួយឲ្យការចិញ្ចឹមអប់រំកូន មានការយល់ដឹងអំពី​គោលមាគ៌ា។ មុននេះ
គ្មានព័ត៌មាន រស់នៅត្រឹមតែក្នុងគ្រួសារ ឥឡូវនេះគឹបាន​ស្គាល់ដល់សិទ្ធិកាតព្វកិច្ចរបស់
ខ្លួន។”

        សម្ព័ន្ធសមាគមនារីទីរួមខេត្ត Lao Bao មិនត្រឹមតែណែនាំនារី Van Kieu ធ្វើ​ចម្ការ
ជ្រើសរើសទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្របជួយគ្នាស្ថិរភាពជីវភាពរស់នៅប៉ុណ្ណោះ
ទេ ថែមទាំងចលានបងប្អូននារីអនុវត្តសន្សំសំចៃតាមគំរូសីលធម៍​លោកប្រធានហូជីមិញ
ទៀតផង។ បណ្ដារូបសណ្ឋានពងឬស្សីសន្សំសំចៃ ឡូអង្ករ​សន្សំសំចៃកំពុងបានពង្រីកនូវប្រសិទ្ធិភាពសកម្មជួយសមាជិការសមាគមនារីរាប់​រយនាក់នៅទីរួមខេត្ត Lao Bao រួចផុត
ពីភាពក្រីក្រ៕

TAG
នារីជនជាតិ Van Kieu ធ្វើសេដ្ឋកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត