logo

នំ​សែន​ព្រះ​ខែ​​ដែល​មាន​រូប​ភាពនៃតំបន់​​ជនបទ​ភាគ​ខាង​ជើង

2024/9/6 | 10:15:00
(VOVWORLD) - ដោយប្រើប្រាស់គ្រឿងផ្សំដែលមានស្រាប់ អ្នកស្រី Nguyen Thi Thuy Duong បានធ្វើនំសែនព្រះខែជាមួយរូបភាពនៃតំបន់ភូមិភាគខាងជើង។

Nguyen Thi Thuy Duong កើតនៅស្រុក Ham Yen ខេត្ត Tuyen Quang ហើយកំពុងរស់នៅទីក្រុងហាណូយ។ បានបោះបង់ការងារដោយមានប្រាក់ចំណូលល្អនិងស្ថិរភាពនៅធនាគារ នាងបានប្រដេញតាមចំណង់ចំណូលចិត្តក្នុងការធ្វើនំ។

ស្នាដៃមួយនេះត្រូវបានបំផុសគំនិតដោយ Thuy Duong ពីផលិតផលដែលធ្លាប់ស្គាល់ស្រាប់។ នាងបានចែករំលែកថា៖ «នាងខ្ញុំកើតមកនៅតំបន់ជនបទភូមិភាគខាងជើង។ រូបភាពដំបូលប្រក់ក្បឿង ជញ្ជាំងស្លែ ដើមស្លានៅមុខផ្ទះ បានក្លាយជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន»។

Thuy Duong នៅតែប្រើប្រាស់ម្សៅធ្វើនំដែលមានស្រាប់ ទឹកស្ករ សណ្ដែកខៀវ និងពណ៌អាហារ។ ប៉ុន្តែជំនួសឱ្យការប្រើទឹកស្ករលឿងដូចជារូបមន្តធ្វើសំបកនំប្រពៃណី នាងបានប្រើប្រាសើទឹកស្ករស ដើម្បីងាយស្រួលលាបពណ៌។

នំដ៏ពិសេសនេះ ធ្វើឱ្យមនុស្សជាច្រើននឹករលើកដល់កុមារភាពរបស់ខ្លួន។

ផ្នែកតូចៗ ដូចជាពាងទឹកក៏ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ផងដែរ។

ផ្នែកតូចៗត្រូវបាន Thuy Duong ធ្វើដោយដៃទាំងស្រុង ដើម្បីបង្កើតឡើងស្នាដៃមើលទៅពិតៗ។

សម្រាប់ Thuy Duong ជំហានដ៏លំបាកនិងចំណាយពេលវេលាច្រើនបំផុតគឺការកែទម្រង់ និងលាបពណ៌នំ។

ប្រសិនបើមិនបង្កើតតាមទំហំនិងរូបរាងដែលចង់បាននោះទេ សមាមាត្រទាំងមូលនឹងខុសទាំងស្រុង។

នំនេះ មិនខុសពីស្ថាដៃសិល្បៈនោះឡើយ។

នាពេលខាងមុខ Thuy Duong គ្រោងនឹងដាក់តាំងបង្ហាញផលិតផលនំសែនព្រះខែដ៏ពិសេសនេះ នៅទីតាំងដែលមានភ្ញៀវទេសចរណ៍ច្រើន ព្រោះចង់ផ្សព្វផ្សាយនិងរីកសាយភាយវប្បធម៌ប្រពៃណីវៀតណាមដល់មនុស្សគ្រប់គ្នា ជាពិសេសភ្ញៀវទេសចរអន្តរជាតិ៕

TAG
VOV/VOVworld/នំ​សែន​ព្រះ​ខែុំ តំបន់​​ជនបទុំ ​ភាគ​ខាង​ជើង/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត