logo

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅតាម​ខេត្ត ក្រុងចំនួន ១៧

2026/3/19 | 08:27:37
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធ និងខេត្ត ក្រុងចំនួន ១៧ បានរៀបចំពិធីបើកការដ្ឋានសាងសង់ សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សានិងមធ្យមសិក្សា នៅតាមបណ្តាឃុំព្រំដែនឆ្នាំ ២០២៦។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ការសាងសង់ដំណាក់កាលទី២ នៃសាលាអន្តេវាសិកអន្តរកម្រិតនៅតំបន់ព្រំដែនបានចាប់ផ្តើម ក្នុងពេលដំណាលគ្នា។ រូបថត៖ VGP

កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅក្នុងឃុំព្រំដែននៃខេត្តនិងក្រុងចំនួន ១៧ រួមមាន៖ Cao Bang, Lang Son, Tuyen Quang, Lao Cai, Lai Chau, Dien Bien, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Hue, Quang Ngai, Dak Lak, Lam Dong, Tay Ninh, Dong Thap និង An Giang។ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សនៅតំបន់ព្រំដែន ដើម្បីធានាសមភាពក្នុងការទទួលបានការអប់រំ កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ ពង្រឹងការការពារជាតិនិងសន្តិសុខ។ លោក Pham Thuy Tien លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Ea Bung ជាកន្លែងដែលប្រព្រឹត្តិទៅពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា Ea Bung នាព្រឹកថ្ងៃទី១៩ ខែមីនា បានចែករំលែកថា៖  «គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការវិនិយោគសាងសង់សាលារៀននេះនៅឃុំ Ea Bung ធ្វើឱ្យប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ នៅពេលមានសាលានេះ ទីមួយគឺកូនចៅយើងបានប្រមូលផ្តុំគ្នាសិក្សារៀនសូត្រ ហើយមូលដ្ឋានសម្ភារត្រូវបានធានា ដូច្នេះការធ្វើដំណើរ ក៏ដូចជាការថែទាំកុមារ នឹងកាន់តែល្អប្រសើរដែរ។ យើងខ្ញុំជឿជាក់ថានាពេលខាងមុខ កុមារនៅតំបន់ព្រំដែននេះ នឹងត្រូវបានថែទាំ និងអប់រំកាន់តែល្អ ពីនោះមក អនាគតនៃតំបន់ព្រំដែនមាតុភូមិ នឹងត្រូវបានថែរក្សាយ៉ាងរឹងមាំថែមទៀត»

មុននោះ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនខេត្តចំនួន១៤ រៀបចំពិធីបើកការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅបណ្តាឃុំព្រំដែនដំណាក់កាលទីមួយ ដោយមានសាលារៀនចំនួន ១០៨ ត្រូវបានចាប់ផ្តើមការសាងសង់ ដែលធានាបញ្ចប់រួចរាល់មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦៕
TAG
VOV/VOVworld/បើកការដ្ឋានសាងសង់/សាលាអន្តេវាសិកអន្តរកម្រិត/ការអប់រំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត