logo

បើកការតាំង​ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើក​ពីប្រពៃណីដល់សម័យទំនើប”

2025/12/23 | 12:10:56
(VOVWORLD) - ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម – ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បានបើកនាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅឯបរមរាជវាំង Thang Long  ហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ។ 

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា) និងអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។

គណប្រតិភូទស្សនាការតាំងពិព័រណ៌។ 

ពិព័រណ៍នេះ បានឧទ្ទេសនាមរូបភាព និងវត្ថុតាំងជិត ២០០ ដែលរៀបចំជាប្រធានបទចំនួន៤ រួមមាន៖ តម្លៃពិសេសនៃបេតិកភណ្ឌវប្បធម៌វៀតណាម; ប្រព័ន្ធច្បាប់និងគោលនយោបាយសម្រាប់ការពារបេតិកភណ្ឌវប្បធម៌; បេតិកភណ្ឌវប្បធម៌វៀតណាមដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីដោយអង្គការ UNESCO; និងបេតិកភណ្ឌវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន វៀតណាមមានកេរ្តិ៍ដំណែលជាតិចំនួនជិត ៣.៧០០ កេរ្តិ៍ដំណែលជាតិពិសេសជិត ១៥០ និងបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកចំនួន ៩។

ពិធីកាត់ខ្សេបូបើកការតាំងពីព័ណ៌។

ការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦៕

TAG
VOV/VOVworld/ការតាំង​ពិព័រណ៍/បេតិកភណ្ឌវប្បធម៌/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត