logo

បើកពិធីបុណ្យ “ផ្កាជើងគោ - សេចក្តីប្រាថ្នារបស់ Dien Bien”

2026/3/9 | 09:43:39

(VOVWORLD) - ពិធីបុណ្យផ្កាជើងគោក ខេត្ត Dien Bien ឆ្នាំ ២០២៦ ដែលមានប្រធានបទ "ផ្កាជើងគោ - សេចក្តីប្រាថ្នារបស់ Dien Bien" បានបើកកាលពីយប់ថ្ងៃទី ៨ ខែមីនា នៅខេត្ត Dien Bien។ នេះគឺជាសកម្មភាពមួយនៅក្នុងសប្តាហ៍វប្បធម៌និងទេសចរណ៍ Dien Bien ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមីនា។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងពិធីបើក។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា Dien Bien គឺជាទឹកដីដែលប្រមូលផ្ដុំគុណតម្លៃនៃព្រៃភ្នំភាគពាយ័ព្យ ជានិមិត្តរូបអមតៈនៃលទ្ធិវីរបដិវត្តន៍របស់ប្រជាជាតិ។ ជាមួយនឹងជ័យជម្នះប្រវត្តិសាស្ត្រ Dien Bien Phu ដ៏ភ្លូកទឹកភ្លូកដីនៅឆ្នាំ១៩៥៤ នោះ ទឹកដីនៃធម្មជាតិដ៏អស្ចារ្យនេះបានក្លាយជាវីរចម្រៀងនៃឆន្ទៈឯករាជ្យ សេចក្តីប្រាថ្នាសម្រាប់សេរីភាព និងកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖

“ពិធីបុណ្យផ្កាជើងគោ មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាលមួយរបស់ខេត្ត Dien Bien ប៉ុណ្ណោះទេ ថែមទាំងក៏ជាកន្លែងដើម្បីតភ្ជាប់ និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ នៅក្នុងវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណ ឯកភាពនិងចម្រុះរបស់សហគមន៍ជនជាតិទាំង ៥៤ ទៀតផង។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងទាក់ទាញជាច្រើន។ ពិធីបុណ្យគឺជាឱកាសសម្រាប់ប្រជាជន និងភ្ញៀវទេសចរគយគន់សម្រស់ធម្មជាតិ ស្វែងយល់បន្ថែមអំពីសម្រស់វប្បធម៌ ប្រវត្តិសាស្ត្រ ហើយចិញ្ចឹមសេចក្តីស្នេហាចំពោះស្រុកកំណើត មាតុភូមិ និងមោទនភាពជាតិផងដែរ”។

ពិធីបុណ្យផ្កាជើងគោ ឆ្នាំ ២០២៦ ដែលមានប្រធានបទ "ផ្កាជើងគោ - សេចក្តីប្រាថ្នារបស់ Dien Bien" បានបើកកាលពីយប់ថ្ងៃទី ៨ ខែមីនា នៅខេត្ត Dien Bien។ (រូបថត៖ VOV)

ពិធីបុណ្យផ្កាជើងគោ ឆ្នាំ ២០២៦ បន្តត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយ ដែលឆ្ពោះទៅរកការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីរូបភាព តម្លៃវប្បធម៌ ធនធាន និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺកម្មវិធីសិល្បៈដ៏អស្ចារ្យ ដែលអនុវត្តន៍បច្ចេកវិទ្យាសម្តែងទំនើបៗ; ពិធីបុណ្យ carnaval តាមដងផ្លូវទ្រង់ទ្រាយធំ; មហោស្រពចម្រៀង របាំ និងតន្ត្រីប្រជាប្រិយ; ការប្រកួតកីឡាប្រពៃណី; ការតាំងពិព័រណ៍ ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ និងផ្សារ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)៕

TAG
VOV/VOVworld/ពិធីបុណ្យ/ផ្កាជើងគោ/Dien Bien/នាយករដ្ឋមន្រ្តី/វៀតណាម/ទេសចរណ៍/វប្បធម៌

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត