logo

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវ​ឆ្នាំ​មមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam

2026/2/12 | 08:37:00
(VOVWORLD) - ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំ មមី អដ្ឋស័ក ២០២៦ រួមជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ដើម្បីអបអរសាទរឆ្នាំថ្មី បានបើកនារសៀលថ្ងៃទី១១ ខែកុម្ភៈ នៅ Ho Van ក្នុងកេរ្តិ៍ដំណែលពិសេសជាតិ Van Mieu - Quoc Tu Giam ទីក្រុងហាណូយ។
បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV

ពិធីបុណ្យអក្សរផ្ចង់ឆ្នាំ មមី អដ្ឋស័ក ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដោយបើកទ្វារបម្រើភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ២២:០០។

ការផ្តល់អក្សរផ្ចង់នៅក្នុងពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV

ចំណុចលេចធ្លោនៃពិធីបុណ្យអក្សរផ្ចង់និទាឃរដូវគឺសកម្មភាពសុំអក្សរផ្ចង់នៅដើមឆ្នាំ នៅតាមស្តង់អក្សរផ្ចង់ចំនួន ៣៥ របស់គ្រូសរសេរអក្សរផ្ចង់ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ នេះគឺជាសកម្មភាពដែលត្រូវបានប្រជាជននិងភ្ញៀវទេសចរជាច្រើនទន្ទឹងរង់ចាំក្នុងឱកាសបុណ្យតេតមកដល់ម្តងៗ ដែលរួមចំណែកលើកតម្កើងប្រពៃណីសង្វាតរៀនសូត្រ និងទំនៀមទម្លាប់វប្បធម៌នៃការសុំអក្សរផ្ចង់នៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នឹងរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ កម្មវិធីអប់រំបេតិកភណ្ឌ បរិយាកាសវប្បធម៌អំណាន ការតាំងពិព័រណ៍ និងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ អុកប្រពៃណី របាំលោតម៉ុងសាយ និងកម្មវិធីសម្តែងសិល្បៈប្រជាប្រិយវិសេសវិសាលដូចជា Quan Ho, Ca Tru និងច្រៀង Cheo ជាដើម៕

TAG
VOV/VOVworld/ពិធីបុណ្យ/អក្សរផ្ចង់/និទាឃរដូវ​/Van Mieu - Quoc Tu Giam

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត