logo

បក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសជាតិសម្រេចបានជ័យជម្នះដ៏មហិមា

2026/1/12 | 09:38:23
(VOVWORLD) - រដ្ឋាភិបាល គណៈបក្សនយោ បាយនិងប្រជាជនស្រីលង្កាតែងតែចងចាំជានិច្ចនូវប្ញទ្ធានុភាពនិងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រ សប់របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុរំដោះជាតិ និងកសាងប្រទេសជាតិក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក។ 

ឥឡូវនេះ ស្រីលង្កាក៏កំពុងសិក្សានិងពិភាក្សាដោយយកចិត្តទុកដាក់អំពីគំរូអភិវឌ្ឍន៍របស់វៀតណាម ដើម្បីអាចអនុវត្តបានចំពោះលក្ខខណ្ឌរបស់ប្រទេសស្រីលង្កា។ នេះជាប្រសាសន៍របស់អគ្គលេខាបក្សកុម្មុយនិស្តស្រីលង្កា លោក Geeganage Weerasinghe ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នៅចំពោះមុខមហាសន្និបាតទូទាំងប្រទេសលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

អគ្គលេខបក្ស លោក Geeganage Weerasinghe បានឲ្យដឹងថា ស្រីលង្កាកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅវៀតណាម ហើយបានឃើញពីគោលដៅនៅពេលខួបលើកទី ១០០ នៃប្រទេស។ ជាមួយគ្នានោះ មានគោលដៅកំណត់សម្រាប់ឆ្នាំ ២០៣០ ដែលជាខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) និងគោលដៅឆ្នាំ ២០៤៥ ដែលគូសសញ្ញា ១០០ នៃឯករាជ្យជាតិ (១៩៤៥-២០៤៥)។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមកំពុងឆ្ពោះទៅក្លាយជាប្រទេសទំនើប អភិវឌ្ឍន៍ និងឧស្សាហកម្មនៅឆ្នាំ ២០៤៥។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមរបស់វៀតណាមបានលើសពី ៦%។ វៀតណាមមានលក្ខខណ្ឌចាំបាច់ដើម្បីសម្រេចបានអត្រាកំណើនកាន់តែខ្ពស់ថែមទៀត។

លោកអគ្គលេខា Geeganage Weerasinghe បានអះអាងថា បក្សកុម្មុយនិស្តស្រីលង្កាប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយ និស្តវៀតណាម ហើយជឿជាក់ថា ទំនាក់ទំនងនេះនឹងបន្តពង្រឹងបន្ថែមទៀតនាពេលអនាគត៕

TAG
VOV/VOVworld/បក្សកុម្មុយនិស្តវៀតណាម/ដឹកនាំ/ប្រទេសជាតិ/ជ័យជម្នះដ៏មហិមា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត