logo

បើកសន្និសីទអនឡាញទូទាំងប្រទេស អនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី១៦

2026/2/26 | 09:00:19
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានរៀបចំសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីអនុវត្តការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើជាអធិបតីនៃសន្និសីទនេះ។   
សន្និសីទអនឡាញទូទាំងប្រទេស អនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី១៦  និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅអគាររដ្ឋសភា។ រូបថត៖ Ha Thao/VOV

បច្ចុប្បន្ន ប្រទេសទាំងមូលបានបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តចំនួន ៣៤ គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន៣.៣២១ គណៈកម្មការរៀបចំការបោះឆ្នោតសមាជិកសភាចំនួន ១៨២; គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ៧៤៤ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន២២.៥៤១ និងក្រុមបោះឆ្នោតចំនួន ៧២.១៩១កន្លែង។ ដោយផ្អែកលើលទ្ធផលនៃសន្និសីទពិគ្រោះយោបល់លើកទីបី នៅថ្ងៃទី១៤ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីសម្រេចចិត្តលេខ ១៥១ ដោយប្រកាសបញ្ជីបេក្ខជនផ្លូវការចំនួន ៨៦៤ រូប ឈរឈ្មោះជាសមាជិកសភា នីតិកាលទី១៦ ក្នុងមណ្ឌលបោះឆ្នោតចំនួន ១៨២។ ថ្លែងសុន្ទរកថាបើកសន្និសីទ លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖

លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា។ រូបថត៖ Ha Thao/VOV

“នេះជាឱកាសមួយសម្រាប់យើង បញ្ជាក់ពីសមត្ថភាពដឹកនាំរបស់បក្ស ប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋ និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយក្នុងបរិបទដែលទើបបានបញ្ចប់ការរៀបចំក្បាល់ម៉ាស៊ិនឡើង។ ដូច្នេះហើយ ការបោះឆ្នោតលើកនេះ ត្រូវបានកំណត់ជាភារកិច្ចនយោបាយស្នូលនៃឆ្នាំ២០២៦។ ភារកិច្ចដែលបានដាក់ចេញសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនៅពេលនេះ គឺត្រូវរៀបចំឱ្យបានល្អ ដោយធានាថាការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រជាធិបតេយ្យ ស្របច្បាប់ មានសុវត្ថិភាព សន្សំសំចៃ និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់ប្រជាជនទូទាំងប្រទេស”


TAG
VOV/VOVworld/សន្និសីទអនឡាញ/ការបោះឆ្នោត/សមាជិកសភា/ក្រុម​ប្រឹក្សាប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត