logo

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជា

2017/12/22 | 15:27:00
(VOVWORLD)-រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោកខៀវកញារីទ្ធ បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម(VOV)។អមដំណើរលោក ខៀវកាញារីទ្ធមាននាយកវិទ្យុជាតិនាយកទូរទស្សន៍នាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមន្ត្រីក្រសួងព័ត៌មានកម្ពុជាផងដែរ។

នាល្ងាចថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធ បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម (VOV)។ អមដំណើរលោកខៀវ កាញារីទ្ធមាននាយកវិទ្យុជាតិ នាយកទូរទស្សន៍ នាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមន្ត្រីក្រសួងព័ត៌មានកម្ពុជាផងដែរ។

នៅក្នុងជំនួបធ្វើការ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្ររបស់វិទ្យុសម្លេងវៀតណាមក្នុងបុព្វហេតុប្រយុទ្ធការពារមាតុភូមិ រំដោះប្រទេសជាតិ ក៏ដូចជាក្នុងដំណើរការកកើត និងអភិវឌ្ឍន៍ ព្រមទាំងរំលឹកឡើងវិញនូវប្រពៃណីដ៏ល្អប្រសើរនាអតីតកាល និងបច្ចុប្បន្នរវាងប្រទេសទាំងពីវៀតណាម និងកម្ពុជានិយាយរួម និងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជានិយាយដោយឡែក។ លោក Nguyen The Ky បានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា ជាពិសេសក្នុងឆ្នាំ ២០១៧ ប្រទេសទាំងពីរបានមានសកម្មភាពជាក់ស្ដែងជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាព ២០១៧។

“ឆ្នាំ ២០១៧ យើងបានមានសកម្មភាពរៀបចំឆ្នាំមិត្តភាពវៀតណាម កម្ពុជា។ ចំពោះវិទ្យុសម្លេងវៀតណាមបាននិពន្ធអត្ថបទរាប់ពាន់អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ។ យើងបានខិតខំប្រឹងប្រែងដើម្បីកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង“។ យើងជឿជាក់ថាក្រោយពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យព័ត៌មាន ក្នុងនោះ មានវិទ្យុសម្លែងវៀតណាម និងភាគីមិត្តនឹងមានការអភិវឌ្ឍន៍ថ្មីៗថែមទៀត”។

វីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមនិយាយរួម និងវិទ្យុសម្លេងវៀតណាមនិយាយដោយឡែក ដែលបានជួយឧបត្ថម្ភលើវិស័យផ្សាយសម្លេង និងទូរទេស្សន៍របស់កម្ពុជា។

“នាបច្ចុប្បន្ន កម្លាំងផ្សាយសម្លេង ទូរទេស្សន៍របស់កម្ពុជាចំនួន ៨០% គឺជាការជួយឧបត្ថម្ភរបស់ភាគីវៀតណាម ហើយកម្មាភិបាលផ្សាយសម្លេងកម្ពុជាចំនួន ១០០ % គឺដោយវៀតណាមជួយបណ្ដុះបណ្ដាល។ នាពេលកម្ពុជាទើបមានសុខសន្តិភាព រហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀតណាមតែងតែផ្ដល់ការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពិសេសដល់វិស័យផ្សាយកម្ពុជា”។

ក៏នាល្ងាចថ្ងៃទី ២១ ធ្នូ នៅ រោងមហោស្រពធំវៀតណាម តាងនាមវិទ្យុសម្លេងវៀតណាម លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម និងលោក ទូចសារេធ នាយកវិទ្យុជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិកម្ពុជាដំណាក់កាល ២០១៨ ២០២០។ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និង រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលោក ខៀវ កញារីទ្ធបានអញ្ជើញធ្វើជាកាកស្សិណសាក្សីពិធីនេះ។

ក្នុងឱកាសនេះ ទទួលការប្រគល់សិទ្ធិរបស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា លោកខៀវ កញារីទ្ធបានបំពាក់មេដាយសហមេត្រី មេដាយមហាសេនាជួន អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen The Ky  និងមេដាយថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជាជូនអគ្គនាយករងលោក Vu Hai លោក Nguyen Xuan Huy ព្រមទាំងអតីតអ្នកជំនាញការនៃវិទ្យុសម្លេងវៀតណាមផងដែរ៕


TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត