logo

បញ្ញវន្តវៀតណាម ១០ រូបនៅអឺរ៉ុប លើកកម្ពស់កិច្ចសហប្រតិបត្តិការ AI ជាមួយវៀតណាម

2026/3/8 | 09:15:00
(VOVWORLD) - អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអាជីវកម្មវៀតណាមជាង ១០០ នាក់នៅ បែលហ្ស៊ិក និងប្រទេសអឺរ៉ុបដទៃទៀត បានចូលរួមក្នុងសិក្ខាសាលា សហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ដែលបានធ្វើឡើងនាថ្ងៃទី ៧ ខែមីនា ដោយផ្តោតលើការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអភិវឌ្ឍន៍សំខាន់ៗ។ 
វាគ្មិននៅក្នុងសិក្ខាសាលាទទួលបានអំណោយរំលឹកពីគណៈកម្មាធិការរៀបចំ (រូបថត៖TTXVN)

ព្រឹត្តិការណ៍នេះ ដោយស្ថានទូតវៀតណាមប្រចាំប្រទេសបែលហ្ស៊ិក និង មហាឌុចឈីនៃលុចសំបួរ - បេសកកម្មវៀតណាម អមដំណើរសហភាពអឺរ៉ុប (EU) ដឹកនាំនិងសហការរៀបចំឡើង។

កម្មវិធីសិក្ខាសាលានេះរួមមានវគ្គពិភាក្សាស៊ីជម្រៅចំនួនបួន ជាមួយវាគ្មិនជិត ២០ រូបមកពីវៀតណាមនិងអឺរ៉ុប ដោយផ្តោតលើការអនុវត្ត AI ក្នុងវិស័យដែលកំពុងទទួលបានការយកចិត្តទុកដាក់ដូចជា ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វេជ្ជសាស្ត្រនុយក្លេអ៊ែរ និងជីវបច្ចេកវិទ្យា។ ក្នុងអំឡុងពេលនៃវគ្គទាំងនោះ វាគ្មិនបានចែករំលែកវឌ្ឍនភាពបច្ចេកវិទ្យាថ្មីៗជាច្រើន ក៏ដូចជាបទពិសោធន៍ក្នុងការស្រាវជ្រាវសហការរវាងវៀតណាម និងអឺរ៉ុប។ សិក្ខាសាលានេះត្រូវបានទទួលស្គាល់ថា ជាវេទិកាសំខាន់មួយដែលតភ្ជាប់បញ្ញវន្តវៀតណាមនៅអឺរ៉ុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាពិសេស AI។ ក្នុងពេលជាមួយគ្នានេះ សិក្ខាសាលានេះបានបង្ហាញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សហគម ន៍បញ្ញវន្តវៀតណាមនៅអឺរ៉ុប ក្នុងការតភ្ជាប់ចំណេះដឹងអន្តរជាតិ បច្ចេក វិទ្យា និងធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

TAG
VOV/VOVworld/បញ្ញវន្ត/វៀតណាម/១០ រូប/អឺរ៉ុប/លើកកម្ពស់/កិច្ចសហប្រតិបត្តិការ/AI

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត