logo

បេះដូងក្រហមឆ្អិនឆ្អៅរបស់ប្រជានជនវៀតណាមឆ្ពោះទៅកោះសមុទ្រ

2014/6/14 | 06:20:50

(VOVworld)-នៅលើទូទាំងប្រទេសវៀតណាមនា
ប៉ុន្នានថ្ងៃនេះ កំពុងឆ្ពោះទៅ សមុទ្រខាងកើតដោយ
ទឹកចិត្តនិងស្មារតីស្នេហាជាតិ។ នៅរដ្ឋធានីហាណូយ
ក៏ដូចជាលើតំបន់ជាច្រើនលើទូទាំងប្រទេស បាន
លេចចេញចលនា ស្លៀក​បង្ហាញម៉ូតអាវយឺតមានរូបទង់ជាតិព័ណ៌ក្រ
ហមនិងផ្កាយព័ណ៌មាស។

(VOVworld)-នៅលើទូទាំងប្រទេសវៀតណាមនាប៉ុន្នានថ្ងៃនេះ កំពុងឆ្ពោះទៅ
សមុទ្រខាងកើតដោយទឹកចិត្តនិងស្មារតីស្នេហាជាតិ។ នៅរដ្ឋធានីហាណូយ ក៏ដូចជាលើតំបន់ជាច្រើនលើទូទាំងប្រទេស បានលេចចេញចលនា ស្លៀក​បង្ហាញម៉ូតអាវយឺតមានរូបទង់ជាតិព័ណ៌ក្រហមនិងផ្កាយព័ណ៌មាស។

យុវជនវៀតណាមសម្តែងសេចក្តីស្នេហារជាតិតាមរយៈអាវយឺត
មានរូបទង់ជាតិ(រូបថតៈ dantri.vn)

        អតិថិជនដែលទៅទិញអាវយឺតមានរូបទង់ជាតិព័ណ៌ក្រហមនេះមិនថា
អាយុ មុខរបរអ្វីឡើយ។ នោះគឺសិស្សានុសិស្ស ពលករ ដល់ជនចាស់ជរា នណាក៏យកចិត្តទុកដាក់និងទាក់ទាញ ចំពោះផលិតផលនេះ។ ជាពិសេស មជ្ឈដ្ឋានវ័យក្មេងបានពេញនិយមនឹងម៉ូតអាវយឺតនេះក្នុងរដូវក្តៅឆ្នាំ២០១៤។ សម្បីតែមិជ្ឈដ្ឋានសិល្បៈក សិក្បៈការិនីក៏ពេញចិត្តនឹងអាវយឺត នេះ ក្នុងការ
សម្តែងបទចំរៀងស្តីពីទឹកចិត្តស្នេហាជាតិ និងស្ងើចសរសើរមាតុ ប្រទេសវៀត
ណាម។ ដើម្បីទៅស្វែងរកទិញអាវយឺតនេះមិនពិបាកទេ យើងអាចដើរតាមវិថី
Nguyen Luong Bangឬ Cau Giay ឬនៅតាមបណ្តាផ្សាសម្រាប់និស្សិតគឺយើង
អាចរកទិញបានភ្លាម។​នៅហាងលក់ខោអាវ១នៅវិថី Cau Giay(ទីក្រុងហា
ណូយ) បងស្រី Phuong Mai ម្ចាស់ហាងឲ្យដឹងថា៖

        “អាវយឺតមានរូបទង់ជាតិគឺមិនថ្លៃទេ ហើយចំណេញក៏មិនប៉ុន្មានដែរ
ប៉ុន្តែ យើងខ្ញុំចង់លក់ឲ្យបានច្រើន ដោយសារ អាវនីមួយៗនេះ​ដូចជាបះដូង
របស់ប្រជា ជនយើងខ្ញុំ ឆ្ពោះទៅកោះសមុទ្រ រួមចំណែកអះអាងពីមនោ
សញ្ចេតនារបស់ខ្លួន ចំពោះប្រទេសជាតិ។ អ្នកដែលទិញច្រើន យើងខ្ញុំ
បានបញ្ចុះតម្លៃខ្លាំង និងជូន បន្ថែមទៀតផង”។

        នៅតាមបណ្តាផ្សារសម្រាប់និស្សិតនៅជិតមហាវិទ្យាល័យនានា
បរិយាកាសអូរ អសប្បាយជាង។ អ្នកលក់នៅទីនេះបានឲ្យដឹងថា សព្វថ្ងៃ
អាវយឺតមានរូបទងជាតិលក់ ដាចណាស់។ បង Thanh ម្ចាស់ហាងលក់ខោ
អាវ១នៅ វិថី​Cau Giay ឲ្យដឹងថា ជា ធម្មតា ក្នុង១ថ្ងៃគឺលក់បានអាវចំនួន១០០ ហើយអ្នកទិញភាគច្រើជាសិស្សានុ សិស្ស។ នៅពេលដែលត្រូវបានសួរថា
ហេតុអ្វីខ្លួនជ្រើសរើស ពាក់អាវមានរូបទង់ជាតិ ​មិត្ត Hai នៅមហាវិទ្យាល័យ
ពាណិជ្ជកម្មហាណូយ ឲ្យដឹងថា៖

        “ប្អូនមានក្តីរំភើបចិត្តយ៉ាងខ្លាំងពេលដែលពាក់អាវយឺតមានរូបទង់ជាតិ
វៀត ណាម ជាពិសេសគឺប្រទេសទាំងមូលកំពុងឆ្ពោះទៅសមុទ្រខាងកើត។
អាវយឺត១ នេះ បានសម្តែងបំណងប្រាថ្នារបស់ប្អូនៗផ្ញើរជូនយុទ្ធជនដែល
កំពុងការពារកោះ សមុទ្រទាំងថ្ងៃយប់”។

សម្បីតែមិជ្ឈដ្ឋានសិល្បៈក សិក្បៈការិនីក៏ពេញចិត្តនឹងអាវយឺត
ក្នុងការសម្តែងបទចំរៀងស្តីពីទឹកចិត្តស្នេហាជាតិ(រូបថតៈំ dantri.vn)

        ចំពោះអតីតយុទ្ធជន ជាជនចាស់ជរា ដែលធ្លាប់ឆ្លងការតស៊ូប្រឆាំងពួក បរទេសឈ្លានពានទាំងពីរ ជាជនដែលយល់ច្បាស់ពីតម្លៃរបស់សន្តិភាព
ឯករាជ្យភាព និងជាជនដែលមិនស្តាយសាច់ស្រស់ឈាមស្រស់ ដើម្បីការ
ពារបូរណភាពដែនដី អធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេសវៀត
ណាម ពេលដែលពាក់លើ ខ្លួនអាវយឺតមារូបទង់ជាតិព័ណ៌ក្រហមនិងផ្កាយ
មាសព័ណ៌លឿងគឺអារម្មណ៍ពិសេសណាស់ ។ អ៊ុំ Nguyen Van Nam អតីត
យុទ្ធជនឃុំ Da Ton ស្រុក Gia Lam ហាណូយ បានចាត់ទុកថា៖

        “ខ្ញុំរំភើបចិត្តណាស់ពាក់អាវមានរូបទង់ជាតិព័ណ៌ក្រហម។ ស្នេហាជាតិ
ណាស់! ចង់សម្តែងមនោសញ្ចេតនាជាមួយប្រទេសជាតិ។​​ទាំងអស់នេះ ផ្តាំ
ផ្ញើរទៅលើអា យឺត១នេះ ដើម្បីរួមដំណើរជាមួយយុទ្ធជនដែលកំពុងការពារ
កោះសមុទ្ររបស់ មាតុប្រទេស"។

        លោកអ្នកនាងជាទីមេត្រី!​ មិនត្រឹមតែពាក់លើខ្លួនអាវយឺតមានរូបទង់
ជាតិតែ  ប៉ុណ្ណោះទេ ប៉ុន្តែបង្កប់ក្នុងនេះ គឺប្រជាជនវៀតណាមកំពុងរួមចំណែក
សម្តែងនូវ មោទនភាពជាតិ។ នេះក៏ជាសារម៉ូត១ដ៏រស់រវើក ជិនស្និទ និងមាន
ការរីករាល​ដាលទៅដល់មនុស្សម្នាក់ៗដោយសាមញ្ញ បំផុត ស្និទស្នាលរួស
រាយបំផុត ប៉ន្តែនៅ សម្តែងបានសេចក្តីស្នេហារជាតិ និងគោរពរបស់ជនវៀត
ណាមម្នាក់ៗផងដែរ៕

TAG
បេះដូងក្រហមឆ្អិនឆ្អៅ/ប្រជានជនវៀតណាម/ឆ្ពោះទៅកោះសមុទ្រ/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត