logo

បណ្ដាប្រទេសត្រូវការបន្តបញ្ចេញមតិប្រឆាំងជំទាស់នឹងអំពើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត

2019/11/28 | 11:33:02
(VOVWORLD) - បណ្ដាអំពើនាពេលថ្មីៗនេះរបស់ចិនបានរំលោភបំពានជា បន្តបន្ទាប់ទៅលើអធិបតេយ្យភាពរបស់ប្រទេសដទៃនៅសមុទ្រខាងកើត ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី។ ប្រការនេះគឺមិនអាចព្រមទទួលបានឡើយ។ 
 នាវារបស់កម្លាំងប្រតិបត្តិច្បាប់វៀតណាម (ខាងឆ្វេង) តស៊ូរារាំងនាវាប៉ូលីសសមុទ្រចិនលេខ ៣៧១១១ នៅក្នុងតំបន់សមុទ្រ Tu Chinh - Phuc Tan កាលពីចុងខែកញ្ញាឆ្នាំ២០១៩។ នាវាប៉ូលីសសមុទ្រលេខ ៣៧១១១ ជានាវាដែលការពារអោយនាវា Haiyang Dizhi 8 ធ្វើការស្រាវជ្រាវដោយខុសច្បាប់នៅក្នុងតំបន់សេដកិច្ចផ្ដាច់មុខរបស់វៀតណាមចាប់ពីដើមខែកក្កដាឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ (រូបថត៖ Thanhnien)

  “រាល់សកម្មភាពខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតកំពុងបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើតំបន់ទាំងមូល។ ប្រទេសនានានិងវៀតណាមត្រូវការមាន អាកប្បកិរិយាដ៏ច្បាស់លាស់ក្នុងបញ្ហានេះ”។ នេះជាការវាយតម្លៃរបស់លោក សាស្ត្រាចារ្យ John Rennie Short នៃសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក។ តាមលោករូបនេះថា បណ្ដាអំពើនាពេលថ្មីៗនេះរបស់ចិនបានរំលោភបំពានជា បន្តបន្ទាប់ទៅលើអធិបតេយ្យភាពរបស់ប្រទេសដទៃនៅសមុទ្រខាងកើត ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី។ ប្រការនេះគឺមិនអាចព្រមទទួលបានឡើយ។ ដូច្នេះបានជា វៀតណាមនិងប្រទេសនានាត្រូវការបន្តបញ្ចេញមតិជួយអោយសហ គមន៍អន្តរជាតិយល់ដឹងយ៉ាងច្បាស់ថែមទៀត ហើយរាំងស្កាត់មហិច្ឆតារបស់ចិន នៅសមុទ្រខាងកើត។ លោក John Rennie Short បានថ្លែងថា៖

        “វៀតណាមគួរតែចូលរួមបញ្ចេញមតិរបស់ខ្លួននៅសិក្ខាសាលា វេទិកាវិទ្យា សាស្ត្រនានា សំដៅប្រឆាំងជំទាស់នឹងអំពើខុសឆ្គងរបស់ចិន។ ជាពិសេសគឺ សង្កត់ធ្ងន់លើការដោះស្រាយបញ្ហានៅសេសសល់នៅសមុទ្រខាងកើតតាម ស្មារតីយកច្បាប់ជាស្នូល ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពដោយឯកតោភាគី និងខុសច្បាប់របស់ចិននៅក្នុតំបន់”៕

TAG
VOV/VOVworld/វៀតណាម/អធិបតេយ្យភាព/សមុទ្រខាងកើត/ចិន/ខុសច្បាប់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត