logo

បណ្ដាសកម្មភាពចេញទ័ពខែយុវជនឆ្នាំ២០១២បានប្រព្រឹត្តទៅយ៉ាងផុលផុស។

2012/2/26 | 09:00:17
សកម្មភាពជាច្រើនជួយជ្រោមជ្រែងខែយុវជនឆ្នាំ
២០១២(ខែមិនា) បានប្រព្រឹត្តទៅ យ៉ាងផុលផុសនៅ
បណ្ដាដំបន់។

យុវជនទីក្រុងហូជីមីញចុះឈ្មោះមិនរំលោភលើច្បាប់ចរាចរ។


VOVWORLD-
សកម្មភាពជាច្រើនជួយជ្រោមជ្រែងខែយុវជនឆ្នាំ២០១២(ខែមិនា) បានប្រព្រឹត្ត
ទៅ យ៉ាងផុលផុសនៅបណ្ដាដំបន់។ ពិធីចេញទ័ពខែយុវជន២០១២ជាមួយ
ប្រធានបទ ជំនាន់វ័យក្មេងធ្វើសកម្មភាពដើម្បីទីក្រុងអរិយធម៍អភិវឌ្ឍន៍រៀបចំ
ដោយសម្ព័ន្ធយុវជនទីក្រុងហូជីមីញបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦កុម្ភៈដោយ
មានការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជនទីក្រុងចំនួនជាង២ពាន់នាក់។ ក្នុង
ខែយុវជន២០១២ សម្ព័ន្ធ យុវជនទីក្រុងហូជីមីញនឹងអនុវត្តបណ្ដាសំណង់ការងារ មានអត្ថន័យសំដៅជួយ ជ្រោមជ្រែងឆ្នាំសុវត្ថិភាពចរាចរ រួមចំណែកកសាងទីក្រុង អរិយធម៍អភិវឌ្ឍន៍។ Pham Thu Hang និស្សិតឆ្នាំទី៣មហាវិទ្យាល័យវេជ្ជសាស្ត្រ
ឧសថទីក្រុងហូជីមីញ ជាជនស្ម័គចិត្តចូលរួមពិធីចេញទ័ពបានឲ្យដឹងថា៖ “ជានិស្សិតមួយនាក់ដែលត្រូវបានចូលរួមសកម្មភាពនេះខ្ញុំសប្បាយរីករាយ។ ចូល
រួមក្រុម សុខុមាលភាពសង្គមនិងរៀនវេជ្ជសាស្ត្របានជាខ្ញុំនឹងចូលរួមពិនិត្យ
ព្យាបាលជំងឺនិង ថែទាំសុខភាពសហគម។ ខ្ញុំសង្ឃឹមថានឹងមានសកម្មភាពជា
ច្រើនទៀតដូច្នេះ ដើម្បីទាក់ទាញយុវជនជាច្រើននាក់ចូលរួម។”
នាថ្ងៃដដែលនៅក្រុង Da Nang ក៏ប្រព្រឹត្តទៅពិធីចេញទ័ពខែយុវជនជាមួយប្រធានបទ
 យុវវ័យ Da Nang វប្បធម៍ក្នុងការចូលរួមចរាចរនិងរួមដៃ កសាង ជនបទថ្មីផងដែរ។ ក្រោយពិធីចេញទ័ពខែយុវជន យុវជនកុមារជំទង់ជិត៥០០ នាក់ នៅទីក្រុង Da Nang បានរៀបចំការប្រឡងគូរគំនូរជាមួយប្រធានបទ កុមារ ជំទង់ Da Nang ជាមួយវប្បធម៍
ចរាចរ។ ខ្លឹងសារស្នូលចំនួន៤នៃខែយុវជន ២០១២ គឺ បង្កើតក្រុមឈានទៅមុខចូល រួមឆ្នាំសុវត្ថិភាពចរាចរ កសាងជនបទថ្មី ការពារ បរិស្ថាននិងសកម្មភាពសុខុមាលភាព
សង្គម៕
TAG
ខែយុវជន/ពិធីចេញទ័ព/សម្ព័ន្ធយុវជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត