logo

បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​ Nguyen Sinh Hung នៅឡាវ

2012/7/4 | 08:01:14
​បន្ដដំណើរបំពេញទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅឡាវ នារសៀលថ្ងៃទី ៣ កក្កដា 
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​គណះប្រតិភូជាន់​ខ្ពស់ ​រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយ​ប្រធានរដ្ឋសភាឡាវ Pany Yathotou ទៅសម្ដែងការគួសម អគ្គលេខា​បក្ស ​និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon និងជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីឡាវ Thong Sing Thammavong។ 
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon (http://vov.vn)

បន្ដដំណើរបំពេញទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅឡាវ នារសៀលថ្ងៃទី ៣ កក្កដា 
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​គណះប្រតិភូជាន់​ខ្ពស់ ​រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយ​ប្រធានរដ្ឋសភាឡាវ Pany Yathotou ទៅសម្ដែងការគួសម អគ្គលេខា​បក្ស ​និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon និងជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីឡាវ Thong Sing Thammavong។ អញ្ចើញចូល​
សម្ដែង​ការ​គួសម​ ​អគ្គលេខា​បក្ស ​និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon ប្រធាន
រដ្ឋ​សភា​​​ Nguyen Sinh Hung បានសង្កតធ្ងន់ថា៖​ ទំនាក់ទំនងនយោបាយ និង​សេដ្ឋ​កិច្ច​រវាងប្រទេស​ទាំងពីរ កំពុងបានពង្រឹងនិងពង្រីកអោយកាន់តែស៊ីតាមជំរៅ មានប្រសិទ្ធ
ភាព ។ ការរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គីភាព ​មិត្តភាព​វៀត​ណាម​ ​-ឡាវ ២០១២​ គឺសំដៅ អប់រំអោយជំនាន់វ័យក្មេងនៃប្រទេសទាងពីរ​ អំពីប្រពៃណី ​ទំនាក់ទំនង
ពិសេស ​និងនាំឆ្នាំ ២០១២ ក្លាយទៅជា សញ្ញាសម្គាល់​​​ប្រវត្តិសាស្ត្រ ១នៃ​ ទំនាក់
ទំនងស្មោះត្រង់ ​ស្មោះសរ រវាងប្រទេសទាំងពីរ វៀតណាមនិងឡាវ។ អគ្គលេខា​
បក្ស ​និងជាប្រធានរដ្ឋឡាវ ​Chummaly Saynhaxon  និងប្រធានរដ្ឋសភា វៀតណាម 
Nguyen Sinh Hung បានឯកភាពថា៖​ក្នុងសភាពការណ៍អន្តរជាតិ និងតំបន់​ កំពុង​មានការផ្លាស់ប្តូរជាច្រើន។ នាបច្ចុប្បន្ន ​ការពង្រឹង ​និងពង្រីក​ ចំណងសាមគ្គី​ភាព​ពិសេស និងកិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម -ឡាវកាន់តែមាន
អត្ថន័យ​ដ៏សែន​សំខាន់ ​ជាកក្តាមួយ ដើម្បីធានាការជោគជ័យរបស់បុព្វហេតុ ​
កសាង​និង​ការពារមាតុភូមិនៅ​ប្រទេសនិមួយៗ។

          មុននោះ នៅវិមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានមានជំនួបសន្ទនាជាមួយ  នាយករដ្ឋមន្ត្រីឡាវ Thong Sing
Thammavong។ ប្រធាន​រដ្ឋសភា Nguyen Sinh Hung វាយតំលៃ​យ៉ាង​ខ្ព​ស់​នូវការរួមវិភាគទានរបស់នាយករដ្ឋមន្ត្រីឡាវ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង​រវាងប្រទេសទាំងពីរ ពិសេសគឺការជំរុញ បើកទូលាយទំនាក់ទំនង ​រវាង​ប្រទេសទាំងពីរ លើបណ្ដាវិស័យនយោបាយ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ 
និង អះអាងថា ​វៀតណាមបន្តគាំទ្រឡាវ ​ចូលរួមអង្គការពាណិជ្ជកម្មពិភពលោក 
(WTO) និងសកម្មជួយឧបត្ថម្ភឡាវ រៀបចំសន្និសីទជាន់ខ្ពស់ ទ្វីបអាស៊ី - អឺរ៉ូប
(ASEM) លើកទី ៩ នាចុងឆ្នាំ ២០១២។

          ក៏ក្នុងរសៀលថ្ងៃនេះដែរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានទៅសាក់
សួរសុក្ខទុក​និងជួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាល ​បុគ្គលិកស្ថានទូត​វៀតណាម និងបណ្ដាស្ថាប័នដំណាងរបស់វៀតណាម នៅឡាវ៕

TAG
បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​ Nguyen Sinh Hung នៅឡាវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត