logo

បណ្ឌិត្យសភាបច្ចេកទេសយោធាត្រូវតែដើរតួនាទីនាំមុខក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធា

2026/3/17 | 07:03:00
(VOVWORLD) - នេះគឺជាប្រសាសន៍ររបស់អគ្គលេខាបក្ស លោកតូ ឡឹម លេខាគណៈកម្មការ បក្សយោធាមជ្ឈិម  នៅពេលដែលលោកអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយបណ្ឌិត្យសភាបច្ចេកទេសយោធា នាព្រឹកថ្ងៃទី១៧ ខែមីនា នៅទីក្រុងហាណូយ។ 
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំក្នុងជំនួបទស្សនា  និងធ្វើការ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យបណ្ឌិត្យសភាបច្ចេកទេសយោធា ផ្តោតលើការអនុវត្តទិសដៅសំខាន់ៗចំនួន ៥ ក្នុងនោះមានការជ្រួតជ្រាបជាប្រចាំ ក្តាប់ជាប់យ៉ាងជ្រាលជ្រៅនូវទស្សនៈ គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ស្តីពីភារកិច្ចយោធា និងការពារជាតិ ក៏ដូចជា ទិសដៅយុទ្ធសាស្ត្រក្នុងការកសាងកងទ័ពនាពេលខាងមុខ។

លោកអគ្គលេខាបក្ស  តូ ឡឹម អញ្ជើញទស្សនកិច្ច និងធ្វើការជាមួយសាលាបច្ចេកទេសយោធា (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

“ផ្លាស់ប្តូរយ៉ាងខ្លាំងនូវខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាលតាមទិសទំនើប ជាក់ស្តែង មានការតភ្ជាប់គ្នាទៅវិញទៅមកជាមួយស្ថានភាពជាក់ស្តែង ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ ដោយយក "សិក្ខាកាម និស្សិតជាចំណុចកណ្តាល សាលារៀនជាមូលដ្ឋានគ្រឹះ និងសាស្ត្រាចារ្យជាកម្លាំងចលករ"។ ជាពិសេស បណ្ឌិត្យសភាគួរតែបន្តពង្រីកគំរូបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងបណ្តុះទេពកោសល្យគ្រប់កម្រិតក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ បច្ចេកវិទ្យាមូលដ្ឋាន បច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ការរចនា និងការផលិតដែលបម្រើដល់ឧស្សាហកម្មការពារជាតិ ឆ្ពោះទៅធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើប និងជឿនលឿនមួយចំនួន។ ជាមួយគ្នានោះ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាជាមួយអង្គការ អង្គភាព និងដៃគូទាំងជាតិនិងអន្តរជាតិ”។

លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

លោកអគ្គលេខាបក្សបានស្នើឱ្យបណ្ឌិត្យសភា ពន្លឿនការផ្លាស់ប្តូរឌីជីថល លើកកម្ពស់តួនាទីរបស់ក្រុមស្រាវជ្រាវមានសក្កានុពល។ ជាពិសេស អភិវឌ្ឍន៍បណ្ឌិត្យសភាទៅជាសាកលវិទ្យាល័យស្រាវជ្រាវសំខាន់ៗ របស់ជាតិ ដែលដើរតួនាទីនាំមុខគេក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា និងជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខគេរបស់ប្រទេសជាតិ៕

TAG
VOV/VOVworld/បណ្ឌិត្យសភា/បច្ចេកទេស/យោធា/ដើរតួនាទី/នាំមុខ/ស្រាវជ្រាវវិទ្យាសាស្ត្រ/បច្ចេកវិទ្យាយោធា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត