logo

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong នៅស្រុក Meo Vac ខេត្ត Ha Giang

2016/1/8 | 09:58:35
(VOVworld)-បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong នៅ
ឃុំ Can Chu Phin ស្រុក Meo Vac ខេត្ត Ha Giang គឺមក
ដល់មុនបុណ្យចូលឆ្នាំប្រពៃណីវៀតណាម១ខែ។ ជន
ជាតិ Mong ទទួល បុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៦ខែទី
១១តាមច័ន្ទគតិនិងអូសបន្លាយក្នុងរយៈពេល ១០ថ្ងៃ។ នៅក្នុងអំឡុងពេល
នេះ ជនជាតិ Mong មិនទៅស្រែចំការទេ ហើយនាំគ្នា សម្តែងសិល្បៈនិង
លេងកំសាន្ត។ ក្នុងបរិយាកាសសប្បាយរីករាយនៃសូរសម្លេងខេន សូរ
សម្លេង គងឃ្មោះមនុស្សម្នាពីចាស់ដល់ក្មេងស្លៀកសម្លៀកបំពាក់ស្អាតៗ
ទៅដើរលេងបុណ្យចូលឆ្នាំថ្មី។

(VOVworld)-បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong នៅឃុំ Can Chu Phin ស្រុក Meo
Vac ខេត្ត Ha Giang គឺមកដល់មុនបុណ្យចូលឆ្នាំប្រពៃណីវៀតណាម១ខែ។ ជនជាតិ
Mong ទទួល បុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៦ខែទី១១តាមច័ន្ទគតិនិងអូសបន្លាយ
ក្នុងរយៈពេល ១០ថ្ងៃ។ នៅក្នុងអំឡុងពេលនេះ ជនជាតិ Mong មិនទៅស្រែចំការ
ទេ ហើយនាំគ្នា សម្តែងសិល្បៈនិងលេងកំសាន្ត។ ក្នុងបរិយាកាសសប្បាយរីករាយ
នៃសូរសម្លេងខេន សូរសម្លេង គងឃ្មោះ មនុស្សម្នាពីចាស់ដល់ក្មេងស្លៀកសម្លៀក
បំពាក់ស្អាតៗទៅដើរលេងបុណ្យចូលឆ្នាំថ្មី។

បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong
 នៅស្រុក Meo Vac

        ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ នៅឃុំ Can Chu Phin គ្រួសារជនជាតិ Mong ទាំងអស់ គ្នាបានត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្លួន។ លោក Tho Mi Tha
នៅភូមិឃុំ Can Chu Phin ឃុំ Can Chu Phinបានឲ្យដឹងថា៖

        “ចូលឆ្នាំគឺដើរលេងនិងទៅសាកសួរសុខទុក្ខសាច់ញាត្តិមិត្តភក្តិតែប៉ុណ្ណោះ។ ធ្វើការពេញមួយឆ្នាំហើយ ដល់ចូលឆ្នាំថ្មីត្រូវសម្រាក។ ហើយគ្រួសារក៏បានត្រៀម រៀបចំមុននេះ១០ថ្ងៃ។​ចាប់ពីថ្ងៃទី២០ខែទី១១តាមច័ន្ទគតិគឺត្រូវត្រៀមរៀបចំចំណី
សម្រាប់គោ ជ្រូកនិង អុស។ មុនចូលឆ្នាំ១សប្តាហ៍ គឺត្រូវទៅផ្សារទិញប្រដាប់ ប្រើ ប្រាស់និងសម្លៀកបំពាកថ្មី ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ទាំងក្មេង និង
យុវជនប្រុសស្រី សុទ្ធតែចូលចិត្តស្លៀកសំលៀកបំពាក់ថ្មីរបស់ជនជាតិខ្លួន”។

        បរិយាកាសអូរអបំផុតគឺនៅប្រជុំផ្សារចុងសប្តាហ៍។​ប្រជុំផ្សារនាពេលគៀក ចូលឆ្នាំថ្មីគឺមនុស្សម្នាមកលក់ទិញច្រើនណាស់។ ហាងណាក៏ពេញទៅដោយ
មនុស្ស។

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong

        មុខទំនិញដែលបានជនជាតិ Mong ជ្រើសរើសច្រើនបំផុតគឺខោអាវ សាច់
ជ្រូក ទឹកត្រី អំបិល ឬស្ករ។ តាមពួកគេថា សន្សំសំចៃពេញមួយឆ្នាំហើយដល់ចូល ឆ្នាំក៏ត្រូវទិញរបស់របរ ទោះបីតិចឬច្រើនក៏ដោយដើម្បីសែនដូនតា។ លោក Sung
Mi Tu ម្ចាស់ហាងលក់ខោអាវបានឲ្យដឹងថា៖

        “ជាធម្មតាខ្ញុំយកតែ១០០អាវទៅលក់ប៉ុណ្ណោះ ប៉ុន្តែដល់ពេលចូលឆ្នាំគឺត្រូវ
យក ទៅដល់២០០អាវទើបគ្រប់។ បងប្អួនមាមីងស្លៀកពាក់យ៉ាងស្អាត។ ហើយ
ក្នុង ឱកាសចូលឆ្នាំថ្មីគឺលក់ដាច់ជាងធម្មតា”។

        បន្ទាប់ពីបានទិញមុខទំនិញចាំបាច់សម្រាប់ប្រើប្រាស់ក្នុងរយៈពេល១០ថ្ងៃ
ចូលឆ្នាំថ្មីរួចរាល់ ហើយគ្រួសារនីមួយៗបានចាប់ផ្តើមការតែងលំអផ្ទះសំបែង។
លោក Tho Mi Tha បានឲ្យដឹងថា៖

        “ប្រដាប់ប្រើប្រាស់ដូចជា ចបកាប់ កាំបិត ប៉ែលក៏ត្រូវសម្រាកដែរ  ដោយ
សារពួកវាបានធ្វើការងារជាមួយយើងពេលមួយឆ្នាំហើយ ដូច្នេះ ចូលឆ្នាំពួកវាក៏
ត្រូវសម្រាកដែរ។របស់របរទាំងអស់នេះត្រូវបានបិទក្រដាសជិតនា យប់ថ្ងៃទី
៣០។​ សម្បីតែម៉ូតូក៏ដូចគ្នាដែរ”។

        ចូលឆ្នាំរបស់ជនជាតិ Mong មានមុខម្ហូបចំនួន៣ដែលមិនអាចខ្វះបានឡើយ
នោះគឺសាច់ ស្រា និងនុំធ្វើពីពោធ។ នាយប់ថ្ងៃទី៣០ ផ្ទះណាក៏សែនដូនតា ដោយ
ជ្រូកមួយក្បាល មាន់ឈ្មោលនៅរស់មួយក្បាល ដើម្បីបួងសួងសូមអាកាស ធាតុ
អំណោយផល សូមឲ្យសមាជិកក្នុងគ្រួសារមានសេចក្តីសុខស្រឡាញ់រាប់អានគ្នា។​ដល់ព្រឹកព្រលឹមថ្ងៃទី១ចូលឆ្នាំ ដំបូងឡើយជនជាតិ Mong បាន ទៅទ្រុងគោ ជ្រូក
មាន់ ដើម្បីហៅព្រលឹងពួកវាមកទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ។

        ជនជាតិ Mong រួសរាយរាក់ទាក់ជាមួយភ្ញៀវណាស់។ តាមពួកគេថា ពេល
ចូលឆ្នាំមានមិត្តភក្តិ បងប្អូនមកទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ និងជូន
ពរគ្នាទៅវិញទៅមក គឺឆ្នាំនោះម្ចាស់ផ្ទះនឹងទទួលបានលាភច្រើន។ បុណ្យចូល​ឆ្នាំថ្មីក៏ជាពេលវេលាសម្រាប់កំលោះក្រមុំជនជាតិ Mong មានឱកាសជួបគ្នាផង
ដែរ៕

TAG
VOVworld/vov/បុណ្យចូលឆ្នាំថ្/ជនជាតិ Mong/ស្រុក Meo Vac/ខេត្ត Ha Giang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត