logo

បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦៖ វិស័យទេសចរណ៍បម្រើភ្ញៀវទេសចរចំនួន ៣,៥លាននាក់

2026/1/5 | 06:41:56

(VOVWORLD) - គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។ 

ភ្ញៀវទេសចរមកពីប្រទេសជាច្រើន មកដល់ខេត្តក្វាងនិញ នាដើមឆ្នាំ២០២៦។ (រូបថត៖ VOV)

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦ (ថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៦) វិស័យទេសចរណ៍ទូទាំងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា បានទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរប្រមាណ ៣,៥ លាននាក់។ តួរលេខនេះត្រូវបានធ្វើស្ថិតិ ដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នាថ្ងៃទី៤ ខែមករា។

គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។ ខេត្តនិញប៊ិញ បានទទួលភ្ញៀវទេសចរជាង ៧២៣.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិជិត ១៧៨.០០០ នាក់។ ខេត្តក្វាងនិញបានកត់ត្រាភ្ញៀវទេសចរប្រហែល ៦៥៧.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិប្រហែល ៧០.៥០០ នាក់។ អ្នកស្រី Hoa Thieu Huyen មកពីខេត្តក្វាងនិញ និងអ្នកស្រី Dinh Thi Thao ជាភ្ញៀវទេសចរមកពីទីក្រុងហៃហ្វុង បានចែករំលែកថា៖

“ទទួលអំណរឆ្នាំថ្មី ខ្ញុំមានអារម្មណ៍ពិសេសណាស់ ហើយសង្ឃឹមថា ឆ្នាំបន្ទាប់ៗ ខ្ញុំនឹងបន្តចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីធំៗដូចនេះ”។

“មានសកម្មភាពស្វាគមន៍ឆ្នាំ ២០២៦ ជាច្រើន ហើយបរិយាកាសពិតជាសប្បាយរីករាយ។ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នានឹងមានឆ្នាំថ្មីប្រកបដោយជោគជ័យ”។

វិស័យទេសចរណ៍វៀតណាម ដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់ក្នុងឆ្នាំ២០២៦៕

TAG
VOV/VOVworld/ទេសចរណ៍/វៀតណាម/បុណ្យចូលឆ្នាំថ្មី/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត