logo

បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ

2025/12/21 | 12:05:00

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសបុណ្យណូអែលបានគ្របដណ្ដប់សព្វទីកន្លែងក្នុងទីក្រុងហាណូយ។ មិនត្រឹមតែជាបុណ្យសាសនាប៉ុណ្ណោះទេ បុណ្យណូអែលនៅក្នុងរដ្ឋធានីបានក្លាយជាបរិយាកាសវប្បធម៌ដ៏វិសេសវិសាល ដែលស្ថាបត្យកម្ម ហ្គោធិក បុរាណលាយឡំជាមួយនឹងចង្វាក់ជីវភាពរស់នៅទីក្រុងដ៏ស្វាហាប់ទៀតផង។

នៅជុំវិញបឹង Ho Guom នៅពេលអស្តង្គត ពន្លឺភ្លើងតុបតែងបុណ្យណូអែលកាន់តែភ្លឺចិញ្ចាច បង្កើតបរិយាកាសពិសេសនៃរដូវពិធីបុណ្យចុងឆ្នាំ។
បរិយាកាសបុណ្យណូអែលបានគ្របដណ្ដបតាមដងផ្លូវ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហាណូយ។
ទីក្រុងហាណូយនៅក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ កាន់តែភ្លឺចិញ្ចាចជាងពេលណាៗទាំងអស់។
ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម ត្រូវបានតុបតែងលម្អតាមប្រធានបទបុណ្យណូអែល ដែលក្លាយជាគោលដៅដែលមិនអាចរំលងបាន។
ជាមជ្ឈមណ្ឌលនៃទំនិញបុណ្យទាន វិថី Hang Ma នៅក្នុងប៉ុន្មានថ្ងៃចុងខែធ្នូ កាន់តែស្រស់ស្អាត ក្រោមពន្លឺភ្លើង និងពណ៌ក្រហម-ស ដែលជាលក្ខណៈពិសេសនៃរដូវបុណ្យណូអែល។
នៅទីនេះ ទំនិញជាច្រើនប្រភេទត្រូវបានដាក់លក់ ដែលបំពេញតម្រូវរបស់ប្រជាជនយ៉ាងពេញលេញក្នុងរដូវបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី។
ប្រជាជនជ្រើសរើសរបស់របរតុបតែងផ្ទះ ដើម្បីស្វាគមន៍រដូវបុណ្យណូអែលដ៏កក់ក្តៅ។
ភ្ញៀវទេសចរបរទេសទៅទស្សនាតំបន់វិថីបុរាណទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃដ៏ពោរពេញទៅដោយបរិយាកាសពិធីបុណ្យ..
...ហើយមិនភ្លេច ថតរូបអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់ខ្លួនទេ។
វិហារកាតូលិកហាណូយលេចឡើងនៅក្នុងពន្លឺរស្មីថ្ងៃអស្តង្គត។
ក្នុងឱកាសនេះ កន្លែងនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិឲ្យមកទស្សនា គយគន់ និង «check-in»។
ភ្ញៀវទេសចរបរទេសរីករាយនឹងបរិយាកាសបុណ្យណូអែល។
នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យណូអែល វិហារកាតូលិក ហាមឡុងត្រូវបានតុបតែងលម្អយ៉ាងភ្លឺត្រចះត្រចង់ ជាមួយនឹងពន្លឺភ្លើងចែងចាំង ដែលលាយឡំជាមួយ
បរិយាកាសមុនបុណ្យណូអែលនៅទីនេះបង្ហាញពីអារម្មណ៍ដ៏សុខសាន្តនិងជិតស្និទ្ធ។
ពេលវេលាស្ងប់ស្ងាត់គ្របដណ្ដប់លើវិហារកាតូលិក ដែលផ្ទុយស្រឡះពីចង្វាក់ជីវភាពរស់នៅទីក្រុងដ៏មមាញឹកនៅខាងក្រៅ។ នៅទីនេះ ប្រជាជនធ្វើអធិស្ឋានដោយការគោរព សុំឲ្យរដូវកាលបុណ្យណូអែលដ៏សុខសាន្ត និងសុភមង្គលសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់៕

TAG
VOV/VOVworld/ហាណូយ/បុណ្យណូអែល/ទេសភាព/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត