logo

បុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi

2016/5/30 | 09:20:12

(VOVworld)- តាមប្រពៃណីរបស់ជនជាតិ Ha Nhi គឺ
បុណ្យតេតរដូវវស្សាជាបុណ្យ តេតមួយក្នុងចំណោម
បុណ្យតេត​ចំនួន៧ក្នុងឆ្នាំ។​ហើយបុណ្យតេតនេះតែង
តែ ប្រព្រឹត្តទៅនាចុងខែក្តៅ ខណៈដែលដំណាំស្រូវនិង
ដំណាំពោតលូតលាស់យ៉ាង ខៀវស្រងាត់ពាសពេញវាលស្រែ។ ពិធីបុណ្យ
នេះក៏បានសម្តែង  នូវលក្ខណៈ វិសេសវិសាលនៃជំនឿគោរពបូជាទេវតា
កសិកម្ម ទេវតាភ្លៀង ទេវតាទឹករបស់ សហគមន៍ជនជាតិ Ha Nhi  ដែល
បន់ស្រន់សូមទេវតាប្រទានពរឲ្យទទួលបាន សដូវ អំណោយផលមនុស្ស
រស់នៅប្រកបដោយសុខសាន្តត្រាននិងជីវភាពរស់ នៅសម្បូរធូធារផងដែរ។

(VOVworld)- តាមប្រពៃណីរបស់ជនជាតិ Ha Nhi គឺបុណ្យតេតរដូវវស្សាជាបុណ្យ តេតមួយក្នុងចំណោមបុណ្យតេត​ចំនួន៧ក្នុងឆ្នាំ។​ហើយបុណ្យតេតនេះតែងតែ ប្រព្រឹត្តទៅនាចុងខែក្តៅ ខណៈដែលដំណាំស្រូវនិងដំណាំពោតលូតលាស់យ៉ាង ខៀវស្រងាត់ពាសពេញវាលស្រែ។ ពិធីបុណ្យនេះក៏បានសម្តែង  នូវលក្ខណៈ វិសេសវិសាលនៃជំនឿគោរពបូជាទេវតាកសិកម្ម ទេវតាភ្លៀង ទេវតាទឹករបស់
សហគមន៍ជនជាតិ Ha Nhi  ដែលបន់ស្រន់សូមទេវតាប្រទានពរឲ្យទទួលបាន
សដូវ អំណោយផល មនុស្សរស់នៅប្រកបដោយសុខសាន្តត្រាននិងជីវភាពរស់ នៅសម្បូរធូធារផងដែរ។

លក្ខណៈវិសេសវិសាលនៃបុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi

        ជនជាតិ  Ha Nhi រស់នៅដោយពឹងអាស្រ័យទៅលើកសិកម្ម និងដាំដំណាំ
ស្រូវ ដាំលើវាលស្រែកាំជណ្តើរ ដូច្នេះពួកគេយកចិត្តទុកដាក់លើការសែនព្រេន
ទេវតាកសិកម្ម ជាពិសេសគឺទេវតាទឹកនិងទេវតាភ្លៀង។​មានលក្ខណៈខុសគ្នានឹង
បុណ្យតេត Khu Gia Gia ដែលជាបុណ្យតេតមានចរិតលក្ខណៈបន់ស្រន់ដោយ បានរៀបចំពិធីជាច្រើនថ្ងៃនោះ ចំណែកបុណ្យតេតរបស់ជនជាតិ Ha Nhi វិញគឺគេ
គ្រាន់ តែប្រារព្ធធ្វើឡើងក្នុងរយៈពេល១ថ្ងៃក្នុងមួយឆ្នាំប៉ុណ្ណោះ សម្រាប់សែនទេវតា
ភ្លៀង។ លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវវប្បធម៌ប្រជាប្រិយនៃ សារមន្ទីវប្បធម៌ជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

“តាមប្រពៃណីរបស់ជនជាតិ Ha Nhi ពិធីបួងសួងសូមភ្លៀងធ្លាក់ត្រូវបានប្រារព្ធ ចំទៅនឹងខែក្តៅបំផុតក្នុងឆ្នាំ នោះជាខែមិថុនា។​តាមទំនៀមទំលាប់ធ្វើកសិកម្ម គឺវេលានោះជាពេលវេលាដែលវាលស្រែកាំជណ្តើរត្រូវការទឹកខ្លាំង​បំផុត។ នេះ ក៏ជាពិធីបុណ្យសម្តែងការប្រកបគ្នារវាងមនុស្សជាមួយធម្ម​ជាតិ។ជនជាតិ Ha Nhi
បានចាត់ទុកថា ដើម្បីទទួលបានរដូវអំណោយផលនោះគឺ ត្រូវរៀបចំពិធីបុណ្យ បួងសួងសូមអោយមានភ្លៀងធ្នាក់”។

        ពិធីបុណ្យបួងសួងសូមអោយមានភ្លៀងធ្លាក់ត្រូវបានរៀបចំជាប្រចាំឆ្នាំ ប៉ុន្តែ នៅពេលខ្លះដែលធាតុអាកាសក្តៅពេកនោះ ជនជាតិ Ha Nhi ក៏បានរៀបចំពិធី
នេះទៅដល់ ២ឬ៣ដងក្នុងមួយឆ្នាំដែរ ដោយបំណងសូមអោយទេវតានឹងស្តាប់ លឺសេចក្តីបួងសួងហើយប្រទានពរឲ្យវាលស្រែមានទឹកគ្រប់គ្រាន់។ គ្រឿងដង្វាយ សម្រាប់សែនគឺជ្រូកខ្មៅមួយក្បាល។

លក្ខណៈវិសេសវិសាលនៃបុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi

        ទិវាបុណ្យតេតរដូវវស្សា ស្ទើរតែគ្រប់ផ្ទះក្នុងភូមិបាននាំគ្នាងើបពីព្រលឹម ដាំ
ទឹក  ចាក់ករជ្រូកឬត្រៀមរៀបចំគ្រឿងដង្វាយសែនព្រែនទេវតា។ បន្ទាប់ពីរៀប ចំគ្រឿងដង្វាយរួចរាល់ មនុស្សម្នាយកទៅសែននៅវាលស្រែធំបំផុតក្នុងភូមិ
សម្រាប់បួងសួង។​ហើយគ្រួសែនគឺត្រូវជាអ្នកមានកិត្យានុភាពក្នុងភូមិ។​ពិធីសែន ព្រេនបានប្រព្រឹត្តទៅតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ទើបបញ្ចប់។ បន្ទាប់
ពីពិធីសែនមក កូនចៅក្នុងត្រកូលបាននាំគ្នាទទួលទាន។ ភូមិជនជាតិ Ha Nhi
នៅតំបន់ភ្នំ មួយចំនួនដូចជានៅខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Lao Cai និង
ខេត្តជា ច្រើនទៀតនៅរក្សាបានបុណ្យតេតរដូវវស្សាតាមប្រពៃណីដដែល។ ប៉ុន្តែ
ការរៀបចំ ពិធីបុណ្យនេះក៏មានការផ្លាស់ប្តូរដែរ។ លោក Luong Van Thiet បានឲ្យ
ដឹងថែម ទៀតថា៖

        “ពិធីបុណ្យតេតរដូវវស្សានាបច្ចុប្បន្នមិនសូវពិបាកដូចមុនទេ។ ហើយអ្នកចូល រួមក៏សម្បូបែបនិងមិនបាច់តមច្រើនទេ។ គ្រឿងសំណែនក៏មានការផ្លាស់ប្តូរដែរ។
ពីមុននេះ ស្រាសែនត្រូវបានដាក់ក្នុង បំពង់ឫស្សី ប៉ុន្តែឥឡូវនេះ គេទៅទិញស្រា
ដបនៅផ្សារ សម្បីតែស្រាបរទេសក៏បានគេយកមកសែនដែរ។ ទោះជាយ៉ាងណា
ក៏​ដោយ ពិធីសែននៅរក្សាបានភាពគោរព សម្តែងភាពបរិសុទ្ធរបស់មនុស្សចំពោះ
ទេវតា”។

        ទោះបីជាការទទួលបុណ្យតេតវស្សាមានការផ្លាស់ប្តូរក្តី ប៉ុន្តែជនជាតិ Ha Nhi នៅរក្សាបានបរិយាកាសសប្បាយរីករាយនិងភាពកក្តៅក្នុងគ្រួសារដដែល។ មិន
ត្រឹមតែប៉ុណ្ណោះ បុណ្យតេតរដូវវស្សាក៏ជាឱកាសជួបជុំគ្នារបស់គ្រួសារនានានិង សាច់ញាត្តិក្នុងភូមិទៀតផង។ គ្រួសារណាដែលមានភ្ញៀវក៏ចាកស្រាអញ្ជើញដែរ។ ស្រាមួយកែវក្នុងដៃម្ចាស់ផ្ទះជូនទៅភ្ញៀវនោះ ដូចជាខ្សែមួយរឹតបន្តឹងទំនាក់ ទំនង
អ្នកជិតខាងជាមួយគ្នានិងសម្រាប់សហគមន៍ភូមិស្រុកកាន់តែជិតស្និតថែមទៀត៕

 

TAG
VOVworld/vov/បុណ្យតេត/រដូវវស្សា/ជនជាតិ Ha Nhi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត