(VOVWORLD) - កម្មវិធី "បុណ្យតេតវៀតណាម - បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៣" សំដៅផ្សព្វផ្សាយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍ហាណូយដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
![]() |
"បុណ្យតេតវៀតណាម - បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៣"គឺជាប្រធានបទក្នុងចំណោមសកម្មភាពវប្បធម៌ អបអរសាទរបក្ស (៣ កុម្ភៈ ឆ្នាំ ១៩៣០ -៣ កុម្ភៈ ឆ្នាំ ២០២៣) អបអរសាទរនិទាឃរដូវ ដើម្បីបង្កើតឡើងវិញនូវសោភ័ណភាពវប្បធម៌ និងសិល្បៈបុណ្យតេតប្រពៃណីជាតិ។
![]() |
នាថ្ងៃទី ៨ មករា ឆ្នាំ ២០២៣ នៅវិថីបុរាណទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីបុណ្យប្រពៃណី (ក្នុងរូបថត៖ ក្បួនដង្ហែថ្វាយគ្រឿងតង្វាយនៅមុខសាលាភូមិពីផ្ទះបេតិកភ័ណ្ឌលេខ ៨៧ វិថី Ma May) ឆ្លងកាត់វិថីមួយចំនួន និងថ្វាយគ្រឿងតង្វាយនៅសាលាភូមិ Kim Ngan រូបថត៖ Thanh Tung/VNA)
![]() |
ពិធីតម្លើងដើម Neu បុណ្យតេតនៅសាលាភូមិ Kim Ngan (រូបថត៖ Thanh Tung/VNA)
![]() |
អញ្ជើញមកសាលាភូមិ Kim Ngan (លេខ ៤២ - ៤៤ Hang Bac) នាប៉ុន្មានថ្ងៃនេះ ភ្ញៀវនឹងបានទស្សនាលំហបុណ្យតេត ក៏ដូចជាស្ដាប់ការឧទ្ទេសនាមអំពីសត្វតំណាងក្នុងឆ្នាំ ២០២៣ ឧទ្ទេសនាមអំពីប្រភេទគំនូរប្រជាប្រិយ Hang Trong, Kim Hoang, Dong Ho និងគ្រូសរសេរអក្សរផ្ចង់។
![]() |
ផ្សព្វផ្សាយវប្បធម៌សរសេរអក្សរផ្ចង់ក្នុងថ្ងៃបុណ្យតេត សុំអក្សរពីគ្រូសរសេរអក្សផ្ចង់ ដែលជាតំនៀមទំលាប់ត្រូវបានអភិរក្ស និងពង្រីកយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
![]() |
នៅឯផ្ទះបេតិកភណ្ឌ (លេខ៨៧ វិថី Ma May) គណៈរៀបចំបានរៀបដាក់ និងឧទ្ទេសនាមអំពីបរិយាកាសទទួលអំណរបុណ្យតេតរបស់គ្រួសារហាណូយបុរាណ។
![]() |
ផ្កាម៉ាក់ខៃនៅកណ្តាលទីធ្លាក្នុងសាលាភូមិបេតិកភណ្ឌ។
![]() |
ឯកសារឧទ្ទេសនាមអំពីបុណ្យតេតប្រពៃណីត្រូវបានតាងបង្ហាញនៅផ្ទះលេខ ៨៧ វិថី Ma May។
![]() |
![]() |
ក្នុងលំហផ្ទះបេតិកភណ្ឌ ភ្ញៀវទេសចរ ភ្ញៀវទេសចរត្រូវបានចូលរួមសកម្មភាពវេចនុំអន្សម ក្នុងឱកាសបុណ្យតេតប្រពៃណី។
![]() |
លំហតាំងបង្ហាញគំនូរដោយប្រធានបទ "ឆ្មា" - សត្វតំណាងឆ្នាំ ២០២៣ - នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិធីបុរាណ ( លេខ ៥០ វិថី Dao Duy Tu) ។
![]() |
ការតាំងពិព័រណ៍គំនូរត្រូវបានរៀបចំឡើងដោយក្រុមវិចិត្រករនៅទីក្រុងហាណូយ។
![]() |
មជ្ឈមណ្ឌល វប្បធម៌ និងសិល្បៈ (លេខ ២២ វិថី Hang Buom) បានតុបតែងលម្អដោយផ្កាម៉ាក់ខៃ ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣។
![]() |
យុវវ័យបានប្រៀបប្រដូចទីកន្លែងនេះគឺជា "ស្ទូឌីយោខ្នាតតូច" អញ្ចឹងដែរ។
![]() |
![]() |
ក្នុងឱកាសនេះ គោលដៅនេះ បានក្លាយទៅជាទីកន្លែងណាត់ជួបរបស់យុវវ័យដែលចូលចិត្តថតរូប check-in ជាមួយឈុតអាវផាយបែបប្រពៃណី និងទំនើប។
![]() |
កម្មវិធី "បុណ្យតេតវៀតណាម - បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៣" ត្រូវបានប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ដំណាច់ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២៣។
នេះគឺជាសកម្មភាពវប្បធម៌ សំដៅឧទ្ទេសនាមដល់សាធារណជនអំពីលំហវប្បធម៌ និងសិល្បៈដ៏វិសេសវិសាល ក៏ដូចជាលក្ខណៈស្រស់ស្អាតអំពីប្រពៃណីក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ៕








