logo

បុណ្យ Long Tong របស់ជនរួមជាតិ Tay នៅខេត្ត Lang Son

2015/3/10 | 03:15:47
Vovworld-Lang Son ជាខេត្តព្រៃភ្នំ
មួយនៅភាគខាងជើងវៀតណាម
ដែកកន្លែងជារៀងរាល់ឆ្នាំបាន
ប្រព្រឹត្តទៅពិធីបុណ្យ Long Tong
ប្រពៃណីរបស់ជនរួមជាតិ Tay។
ពិធីបុណ្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី៤ដល់ថ្ងៃទី៣០ខែទី១តាមច័ន្ទគតិ
ដើម្បីចាប់ផ្ដើមឲ្យរដូវដាំដុះថ្មី។
បុណ្យ Long Tong របស់ជនរួមជាតិ Tay នៅខេត្ត Lang Son (VOV)

        Vovworld-ពិធីបុណ្យ Long Tong ជាភាសាជនជាតិ Tay ឬបានហៅថាបុណ្យបួងសួងសំឲ្យមានរដូវអំណោយ​ផលរបស់ជនរួមជាតិ Tay នៅខេត្ត Lang Son ទន្ទឹមរងចាំបំផុតក្នុងឆ្នាំ។ នៅថ្ងៃនេះប្រជាជនក្នុងភូមិបានស្លៀកពាក់ខាវអាវស្អាតបំផុតប្រមូលផ្ដុំ​លេង​កំសាន្តនៅវាលដីទំនេក្នុងភូមិ។ លោក Hoang Mi Lan ប្រធានឃុំ Thanh Hoa ស្រុក Yen Lang បានឲ្យដឹងថា៖

        “ចំពោះជនរួមជាតិ Tay Lang Son គឺបុណ្យ Long Tong ជាបុណ្យ​រាយការណ៍​សមិទ្ធិផលក្នុងឆ្នាំកន្លងមកជាមួយទេវតាកសិកម្ម ទន្ទឹមនឹងនោះ​បួងសួងសូមឲ្យទេវតាកសិកម្មថែរក្សាឲ្យប្រការល្អៗសំរាប់ផ្នែកកសិកម្ម បួងសួង​សូមឲ្យឆ្នាំខាងមុខអាកាសធាតុអំណោយផល​សត្វចញ្ចឹមបានលុតលាស់ មនុស្ស​មានសុខភាពល្អបរិបូរ។​តាមរយៈបុណ្យនិទាឃៈរដូវអះអាងនូវស្មារតីជាតិចំណង​សាមគ្គីភាពរបស់សហគមន៍ប្រជាជន។”

        នៅថ្ងៃបុណ្យ​ប្រជាជនឃុំ​ Thanh Hoa សុទ្ធតែបានចូលរួមធ្វើបុណ្យ។​គ្រួសារ​ណាក៏មានស្ពកបាយធ្វើជាគ្រឿងសំណែលសក្ការបូជាទេវតាដី ទេវតាភ្នំ ទេវតាកសិកម្ម។ គ្រឿសំណែលរួមមានបាយដំណើប ស្រាសនិងនុំនានា។​ផលិតផលដែលបានធ្វើជាគ្រឿងសំណែលសុទ្ធតែមានអត្ថន័យបង្ហាញការ​សម្របសម្រួលរបស់មេឃដី ជាសមិទ្ធិផលពលកម្មរបស់បាតដៃឧស្សាហ៍​ព្យាយាម បង្ហាញការដឹងគុណចំពោះមេឃដិបុព្វបុរសទេវតាដែលបានថែរក្សា​សំរាប់ប្រជាជនបានងាយស្រួលនិងរដូវអំណោយផល។​ បុណ្យ Long Tong ត្រូវ​បានរៀបចំនៅខាងក្រៅ លើវាលស្រែដ៏ធំងាយស្រួលបំផុត។​ លោក Hoang Mi Lan បានឲ្យដឹងថា៖

“ក្នុងទិវាបុណ្យយើងបានភ្ជួរដីនិមិត្តរូបសំរាប់ឆ្នាំថ្មីដីបានគាស់ឡើងដើម្បីដីធ្វើការងាររបស់ខ្លួនសំរាប់ឆ្នាំថ្មី។ ត្រូវជ្រើសរើសអ្នកក្នុងឆ្នាំកន្លងទៅដំណាង​ឲ្យ​អ្នកចេះរកស៊ីអំពីវិស័យកសិកម្ម។”

        បន្ទាប់ពីពិធីការខ្សែភ្ជួរដីបើកបុណ្យគឺការលេងចោលឈូង។ ​កូនឈូងដ៏​ស្អាតព័ណ៌ចំរុះដោយមានខ្សែក្រណាត់ដ៏វែងត្រូវបានចោលលើមេឃតម្រង់ទៅលើដើមដងទង់។​ រាល់គូរភ្នែកបាតដៃកំពុងរងចាំកូនឈូងប្រគល់នូវ​មនោសញ្ចេតនារបស់ខ្លួនដល់គូស្នេហ៍។ ហេតុនេះហើយបុណ្យ Long Tong ក៏​ជាឱកាសដើម្បីកំលោះក្រមុំណាត់ជួបផងដែរ។ លោក Luong Quoc Trinh ឃុំ Thanh Hoa បានឲ្យដឹងថា៖

        “យុវជនជនជាតិរងចាំដល់ទិវាបុណ្យដើម្បីបានជួបគ្នាណាត់គ្នាមកចូលរួម​បុណ្យ។​ យើងខ្ញុំស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីច្រៀងសំណេះសំនាលជា​មួយគ្នា។​អ្នកមានគ្រួសារមកជួបគូសង្សាចាស់ដែលមិនបានរៀបការ ជួបគ្នា​ដើម្បី​សប្បាយតែប៉ុណ្ណោះទេ។”

        ប្រជាជនក្នុងឃុំសប្បាយរីករាយសម្របខ្លួនក្នុងបណ្ដាល្បែងកំសាន្ត។ អ៊ូអ​បំផុតត្រូវនិយាយដល់របាំរាំម៉ុងសាយ។ លោក Mi Lan បានឲ្យដឹងថា ក្នុងបុណ្យ Long Tong បើគ្មានការរាំម៉ុងសាយគឺមិនមែនជាបុណ្យ Long Tong​ ឡើយ។

        “បុណ្យ Long Tong ត្រូវមានការរាំងម៉ុងសាយ។​ ម៉ុងសាយបង្ហាញនូវ​កំលាំង​​ខ្លាំង​របស់ទេវតា។​ ម៉ុងសាយរាំដើម្បីបួងសួងសូមឲ្យសុខភាពកំចាត់​ចោល​ដង្កូវ នាំមកនូវប្រការល្អៗ។”

        បុណ្យ Long Tong ត្រូវបានរៀបចំនានិទាឃៈរដូវ​ជារដុវនៃបំណងប្រាថ្នា។ និទាឃៈរដូវនេះមកដល់ខេត្ត Lang Son ភ្ញៀវទេសចរណ៍នឹងបានសម្របខ្លួនក្នុង​រាល់ល្បែងប្រជាប្រិយពិសេសរបស់បុណ្យ Long Tong និងកំសាន្តទេសភាពដ៏​ស្អាត​នៃដំបន់ព្រៃភ្នំជាកន្លែងរស់នៅរបស់ជនរួមជាតិ​Tay៕

TAG
បុណ្យ Long Tong របស់ជនរួមជាតិ Tay នៅខេត្ត Lang Son

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត