logo

បន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងសិង្ហបុរី

2026/1/12 | 11:45:41
(VOVWORLD) - នាថ្ងៃទី១២ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ (Nguyen Hoa Binh) បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង (Gan Kim Yong)។
ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង។ - រូបថត៖ VGP

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសិង្ហបុរី អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីសកម្មភាពស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាលឆ្នាំ២០២៥-២០៣០ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាពិសេសក្នុងវិស័យថ្មីៗដែលមានសក្តានុពលដូចជា៖ កសិកម្ម ថាមពល ឥណទានកាបូន បច្ចេកវិទ្យាឌីជីថល; ទន្ទឹមនឹងនោះ បន្តរួមសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។

ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ លោក ង្វៀន ហ័រប៊ិញ បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី កាន់ គីមយ៉ុង អំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនាពេលថ្មីៗនេះ។ សិង្ហបុរីមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ ដូច្នេះគណៈប្រតិភូវៀតណាមចង់សិក្សារៀនសូត្រនិងស្រាវជ្រាវបទពិសោធន៍របស់សិង្ហបុរី ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកមកអនុវត្តន៍នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក កាន់ គីមយ៉ុង បានអះអាងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយវៀតណាម ហើយបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសិង្ហបុរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក និងចូលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អាស៊ាន៕

TAG
VOV/VOVworld/កិច្ចសហប្រតិបត្តិការ/វៀតណាម/សិង្ហបុរី/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត