logo

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

2025/12/29 | 11:25:49
(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ  ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានេះ ស្នើឲ្យភាគីទាំងពីរ សម្របសម្រួលការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងវៀតណាម-កម្ពុជាដល់យុវជនជំនាន់ក្រោយ។ ដោយកោតសរសើរយ៉ាងខ្លាំងចំពោះការវិវឌ្ឍវិជ្ជមានថ្មីៗក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលព្រមព្រៀងគ្នាលើបទឈប់បាញ់ និងវិធានការដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែន ក៏ដូចជា គាំទ្រភាគីនានាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតកម្ពុជាលោកជំទាវ  ជា គឹមថា (រូបថត៖ VOV)

ចំពោះខ្លួនវិញ លោកជំទាវឯកអគ្គរដ្ឋទូតកម្ពុជា   ជា គឹមថា បានបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរកសាងនិងពូនជ្រុំ។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជម្រុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

TAG
VOV/VOVworld/បន្ត/ពង្រឹង/ទំនុកចិត្ត/នយោបាយ/វៀតណាម/កម្ពុជា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត