logo

បំផុសចលនា “ប្រជាជន​ទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយ​ជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦“

2026/3/21 | 08:43:56
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មីនា នៅបរិយាកាសវប្បធម៌នវានុវត្តន៍ Tay Ho ក្នុងទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីបំផុសចលនា "ប្រជាជនទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦"។
បំផុសចលនា "ប្រជាជនទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦"។ រូបថត៖ Duc Anh/VOV5

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានឲ្យដឹងថា វៀតណាមបានចេញគោលនយោបាយនិងយន្តការសំខាន់ៗជាច្រើន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនិងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបំភាយឧស្ម័ន ការពារបរិស្ថាន ជំរុញការបង្កើនផលិតភាពការងារ និងការច្នៃប្រឌិតគំរូកំណើន ដោយចាត់ទុកនេះជាសិទ្ធិ និងជាការទទួលខុសត្រូវរបស់សង្គមទាំងមូល។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានសង្កត់ធ្ងន់ថា៖

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long ថ្លែងនៅក្នុងពិធីនេះ។  រូបថត៖ Duc Anh/VOV5

“ខ្ញុំសូមអំពាវនាវដល់ក្រសួង ផ្នែក មូលដ្ឋាន សហគមន៍ធុរកិច្ច និងប្រជាជនទាំងអស់ ឱ្យបន្តជួយជ្រោមជ្រែងយ៉ាងសកម្ម និងអនុវត្តដំណោះស្រាយសន្សំសំចៃថាមពលក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពប្រចាំថ្ងៃ; ជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា អនុវត្តដំណោះស្រាយគ្រប់គ្រងថាមពលទំនើប; ជំរុញគំរូផលិតកម្ម និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព; លើកទឹកចិត្តដល់ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍយានយន្តប្រើប្រាស់ថាមពលស្អាត; បង្កើនការសន្សំសំចៃប្រេងឥន្ធនៈក្នុងវិស័យដឹកជញ្ជូន ជំរុញការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចទំនើប មានផលិតភាពខ្ពស់ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។

ព្រឹត្តិការណ៍នេះ បានទាក់ទាញប្រជាជន និងកម្មករជាច្រើនចូលរួម។ រូបថត៖ Duc Anh/VOV5

នៅក្នុងកម្មវិធីនេះ បានប្រព្រឹត្តទៅការរត់ប្រណាំងដើម្បីជួយជ្រោមជ្រែងចលនា "ប្រជាជនទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦"៕

TAG
VOV/VOVworld/បំផុសចលនា/ថាមពល/ម៉ោងផែនដី ឆ្នាំ ២០២៦/វៀតណាម​/ការពារបរិស្ថាន​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត