logo

ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

2025/12/26 | 09:48:00
(VOVWORLD) - នាសប្តាហ៍កន្លងទៅ វៀតណាមបានប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ 

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបើកចំហរ កែទម្រង់ស្ថាប័ន និងបង្កើតបរិយាកាសទាក់ទាញសម្រាប់វិនិយោគិន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមានទីតាំងនៅក្នុងទីក្រុងធំៗចំនួន២របស់វៀតណាមគឺ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ ក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV

ដោយសង្កត់ធ្ងន់លើគោលដៅនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា៖ “ទីមួយ គឺលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ៖ វៀតណាមនឹងលែងត្រូវបានស្គាល់ដល់ជា "រោងចក្រ" កែច្នែទៀតទេ ប៉ុន្តែនឹងក្លាយជា "តំណភ្ជាប់" ដ៏សំខាន់មួយនៅក្នុងបណ្តាញសន្តិសុខហិរញ្ញវត្ថុសកល។ ទីពីរ បង្កើតការទម្លុះទម្លាយខាងធនធាន៖ ដោយបង្កើត និងអភិវឌ្ឍបណ្តាញកៀរគរមូលធនប្រកបដោយប្រសិទ្ធភាព ទ្រង់ទ្រាយធំ និងចំណាយទាប សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ទីបី អត្ថប្រយោជន៍ដ៏ធំបំផុតនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមិនត្រឹមតែវាស់វែងដោយសាច់ប្រាក់នោះទេ ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រង បច្ចេកវិទ្យាទំនើប ជំរុញកំណែទម្រង់រដ្ឋបាលឲ្យកាន់តែខ្លាំងក្លា និងតម្លៃភាព ហើយធ្វើឌីជីថលូបនីយកម្មយ់ាងទូលំទូលាយជាង”

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ។ រូបថត៖ VOV
TAG
VOV/VOVworld/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត