logo

ប្រគល់ផ្ទះដំបូងនៅក្នុង “យុទ្ធនាការ Quang Trung” នៅខេត្តយ៉ាឡាយ

2025/12/17 | 11:20:43

(VOVWORLD) - ផ្ទះនេះត្រូវបានប្រគល់ ជូនគ្រួសារលោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ) ដែលមានផ្ទៃដី ៥៥ ម៉ែត្រការ៉េ និងការចំណាយសាងសង់សរុបចំនួន ១៣០ លានដុង (ប្រហែល ៥០០០ ដុល្លារ អាមេរិក)។ 

ពិធីប្រគល់ផ្ទះជូនលោកស្រី To Thi Sua។ (រូបថត៖ VOV)
ផ្ទះដំបូងនៅក្នុង “យុទ្ធនាការ Quang Trung” ដែលជាយុទ្ធនាការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាល ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅខេត្តយ៉ាឡាយ ក្រោយពីការអនុវត្តរយៈពេល ១៥ ថ្ងៃ។ ផ្ទះនេះត្រូវបានប្រគល់ ជូនគ្រួសារលោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ) ដែលមានផ្ទៃដី ៥៥ ម៉ែត្រការ៉េនិងការចំណាយសាងសង់សរុបចំនួន ១៣០ លានដុង (ប្រហែល ៥០០០ ដុល្លារ អាមេរិក)។ លោកស្រី To Thi Sua បានចែករំលែកថា៖
“ខ្ញុំពិតជារីករាយយ៉ាងក្រៃលែង ព្រោះផ្ទះរបស់ខ្ញុំត្រូវបានបាក់រលំពីមុនហើយ ប៉ុន្តែឡូវនេះ កងទ័ពបានមកជួសជុល។ ខ្ញុំមានផ្ទះស្រស់ស្អាតនេះ គឺដោយសារ កងទ័ពបានជួយសាងសង់វាឡើងវិញ”។
នៅទូទាំងខេត្តយ៉ាឡាយ ផ្ទះចំនួន ៦៧៤ខ្នង រងការខូចខាតទាំងស្រុង ដោយ សារតែផលប៉ះពាល់នៃព្យុះ ហើយត្រូវការសាងសង់ឡើងវិញ។ រហូតមកដល់ពេលនេះ ផ្ទះទាំងនេះកំពុងត្រូវបានសាងសង់ឡើងវិញ ហើយគ្រោងនឹងបញ្ចប់មុនថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ដើម្បីជួយប្រជាពលរដ្ឋឱ្យស្ដារលំនឹងជីវភាពឡើងវិញ៕
TAG
VOV/VOVworld/ជួសជុល/ផ្ទះ/យុទ្ធនាការ Quang Trung/សាងសង់ឡើងវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត