logo

ប្រគល់រង្វាន់ “គំរូយុវវ័យវៀតណាម ឆ្នាំ ២០២៥”

2026/3/26 | 10:35:26
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមូលនិធិឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់ គំរូយុវវ័យវៀតណាមឆ្នាំ ២០២៥។
ពិធីប្រគល់រង្វាន់ “គំរូយុវវ័យវៀតណាម ឆ្នាំ ២០២៥”។ របថត៖VOV

ក្នុងចំណោមឯកសារតែងតាំងចំនួន ១៤៥ ពីអង្គការចំនួន ៣៧ នៅទូទាំងប្រទេស បន្ទាប់ពីការជ្រើសរើសចំនួនពីរជុំ និងការបោះឆ្នោតតាមអ៊ីនធឺណិត ក្រុមប្រឹក្សាពានរង្វាន់បានជ្រើសរើសគំរូយុវវ័យវៀតណាមឆ្នើមចំនួន ១០ សម្រាប់ឆ្នាំ ២០២៥។ បុគ្គលម្នាក់ៗដែលត្រូវបានលើកតម្កើង បាននាំមកនូវរឿងរ៉ាវដែលបំផុសគំនិតដ៏ខ្លាំងក្លា មិនត្រឹមតែយកឈ្នះលើដែនកំណត់ផ្ទាល់ខ្លួនដើម្បីបង្កើតនិងចូលរួមចំណែកដល់សហគមន៍ និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងទទួលយកតំណែងគ្រប់គ្រង ចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយ ការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍម៉ាកយីហោវៀតណាមទៅកាន់ទីផ្សារពិភពលោកទៀតផង។

សហគ្រិនវ័យក្មេង Pham Chi Nhu នាយកប្រតិបត្តិ Coolmate ដែលបានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីពដែលមានកំណើនលឿនបំផុតក្នុងវិស័យរចនាម៉ូដនៅវៀតណាម ដោយទទួលប្រាក់ចំណូលជិត ១ ពាន់ពាន់លានដុង (៣៨ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥ បានចែករំលែកថា៖ "សេចក្តីប្រាថ្នារបស់ខ្ញុំ ក្នុងការកសាងម៉ាកយីហោក្នុងឧស្សាហកម្មកាតដេរគឺបង្កើតម៉ាកយីហោរចនាម៉ូដវៀតណាម ជំនួសឱ្យការចំណាយពេលច្រើនដើម្បីកែច្នែ និងផលិតសម្រាប់ម៉ាកយីហោសកល។ យើងបានបង្កើតប្រព័ន្ធ និងមនុស្សដែលអាចធ្វើបានដំណាក់កាលភាគច្រើន ចាប់ពីការរចនា ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបន្ទាប់មកគឺការបញ្ចេញលក់ និងការផ្សព្វផ្សាយម៉ាកយីហោ។ ផលិតផលស្ទើរតែ 100% ត្រូវបានផលិតនៅវៀតណាម និង ៨០% នៃវត្ថុធាតុដើមត្រូវបានផលិតក្នុងស្រុក"

នៅក្នុងកម្មវិធីនេះ ក្រុមប្រឹក្សាផ្តល់រង្វាន់ក៏បានលើកតម្កើងគំរូយុវវ័យវៀតណាមដ៏មានសក្តានុពលចំនួន ៩ រូប ប្រចាំ ២០២៥ផងដែរ៕

TAG
VOV/VOVworld/ពាន​រង្វាន់/គំរូយុវវ័យវៀតណាម/យុវជន​/ការចាប់ផ្តើម​អាជីព​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត