logo

ប្រជាជនគ្រប់ជនជាតិនៅខេត្តឡាវកៃ ឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស​

2026/1/14 | 11:02:24
(VOVWORLD) - ប្រជាជនគ្រប់ជនជាតិនៅខេត្តឡាវកៃ កំពុងផ្តាំផ្ញើក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងមុតមាំលើមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយសង្ឃឹមថានឹងមានគោលនយោបាយថ្មីៗ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍមាតុភូមិ។
ផ្ទះរបស់គ្រួសារលោក Trieu Cong Ly នៅឃុំ Yen Binh ខេត្ត Lao Cai ក្នុងតំបន់តាំងទីលំនៅថ្មី។ រូបថត៖ Thua Xuan/VOV-ភាគពាយ័ព្យ

ជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួន ១២ ដែលបាត់បងផ្ទះសម្បែង ដោយសារព្យុះនិងទឹកជំនន់នៅចុងឆ្នាំ ២០២៤ ដែលឥឡូវនេះ ត្រូវបានឧបត្ថម្ភការសាងសង់ផ្ទះថ្មីដ៏ធំទូលាយនៅទីតាំងថ្មី ដែលមានផ្លូវថ្នល់ អគ្គិសនី និងទឹកស្អាតត្រូវបានធានា លោក Trieu Cong Ly មកពីឃុំ Yen Binh ខេត្តឡាវកៃ បានសម្តែងថា៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ សូមអរគុណដល់រដ្ឋ និងបងប្អូនអ្នកជិតខាង បានបង្កើតលក្ខខណ្ឌអំណោយផលនិងជួយឧបត្ថម្ភដល់យើងខ្ញុំ។ ការរស់នៅទីនេះមានផាសុកភាពណាស់។ ហើយខ្ញុំលែងបារម្ភពីគ្រោះមហន្តរាយធម្មជាតិដូចនៅកន្លែងចាស់ទៀតហើយ"។

លោក Nguyen Van Thong លេខាសាខាបក្សភូមិ ៦ ឃុំអៀនប៊ិញ។ រូបថត៖ Thua Xuan/VOV-ភាគពាយ័ព្យ

លោក Nguyen Van Thong លេខាសាខាបក្សភូមិ ៦ ឃុំអៀនប៊ិញ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ផ្លូវថ្នល់ជនបទទាំង ១០០%នៅក្នុងឃុំត្រូវបានចាក់បេតុង ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺ និងមជ្ឈមណ្ឌលវប្បធម៌ត្រូវបានវិនិយោគយ៉ាងដោយសមកាលកម្ម ហើយលែងមានគ្រួសារក្រីក្រនៅក្នុងភូមិទៀតហើយ។ ដូច្នេះ ទំនុកចិត្តរបស់ប្រជាជនលើគោលនយោបាយនិងការសម្រេចចិត្តរបស់បក្សបានកើនឡើងកាន់តែខ្លាំង៖ "ប្រជាជនបានចូលរួមមតិយោបល់យ៉ាងសកម្មលើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយស្មារតីប្រជាធិបតេយ្យភាព និងបើកចំហ។ យើងក៏បានរៀបចំការប្រឡងប្រណាំងស្វែងយល់អំពីប្រវត្តិរបស់បក្ស មហាសន្និបាតបក្ស និងដំណើរការអភិវឌ្ឍន៍របស់បក្ស។ តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យបក្សកាន់តែខិតជិតប្រជាជន ហើយទន្ទឹមនឹងនោះ ពង្រឹងទំនុកចិត្ត សេចក្តីស្រឡាញ់ និងភាពជិតស្និតរបស់ប្រជាជនចំពោះបក្ស"


TAG
VOV/VOVworld/ប្រជាជនគ្រប់ជនជាតិ/ខេត្តឡាវកៃ/មហាសន្និបាតលើកទី ១៤ របស់បក្ស​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត