logo

ប្រជាជនទូទាំងប្រទេសស្វាគមន៍ឆ្នាំថ្មីសកល ២០២៦

2026/1/1 | 08:49:13

(VOVWORLD) - នាយប់ថ្ងៃទី ៣១ ខែធ្នូ មនុស្សរាប់សែននាក់ទូទាំងប្រទេសវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍រាប់ថយក្រោយដើម្បីស្វាគមន៍ឆ្នាំថ្មីសកល ២០២៦ ដោយផ្ដាំផ្ញើសេចក្ដីប្រាថ្នាអំពីការអភិវឌ្ឍប្រទេសជាតិ សុភមង្គលសម្រាប់ក្រុមគ្រួសារនិងខ្លួនឯង។

កម្មវិធីបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី នៅទីក្រុងហាណូយ។ (រូបថត៖ VOV)

នៅទីក្រុងហាណូយ ព្រឹត្តិការណ៍ដែលទាក់ទាញមនុស្សច្រើនបំផុត គឺកម្មវិធីសិល្បៈរាប់ថយក្រោយ នៅជុំវិញបឹង Hoan Kiem។ មនុស្សរាប់ម៉ឺននាក់បានចូលរួមកម្មវិធីនេះ ហើយបានទស្សនាការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មីសកល ២០២៦។ នៅទីក្រុងហូជីមិញ ផ្លូវថ្មើរជើង Nguyen Hue នៅមជ្ឈមណ្ឌលទីក្រុង និងទីតាំងផ្សេងទៀតដែលរៀបចំការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ក៏បានទាក់ទាញប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។

នាគ្រាលាឆ្នាំចាស់ ចូលឆ្នាំថ្មី ផ្ទៃមេឃទីក្រុងហូជីមិញត្រូវបានបំភ្លឺដោយការបាញ់កាំជ្រួចសិល្បៈគួរឲ្យចាប់អារម្មណ៍។ (រូបថត៖ VOV ទីក្រុងហូជីមិញ)

នៅតាមមូលដ្ឋានជាច្រើនទៀតនៅទូទាំងប្រទេស ព្រឹត្តិការណ៍ស្វាគមន៍ឆ្នាំថ្មីសកល ២០២៦ ក៏ត្រូវបានរៀបចំឡើងជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈដ៏វិសេសវិសាលជាច្រើន រួមជាមួយនឹងការបាញ់កាំជ្រួច ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនសម្រាប់ឆ្នាំថ្មីប្រកបដោយជោគជ័យ និងសុភមង្គល។

ប្រជាជន និងភ្ញៀវទេសចរនៅខេត្តក្វាងនិញ រាប់ថយក្រោយចូលឆ្នាំថ្មី ក្នុងកម្មវិធីប្រគុំតន្ត្រីដ៏វិសេសវិសាល។ (រូបថត៖ VOV ភាគឦសាន)

«មិនត្រឹមតែរូបខ្ញុំប៉ុណ្ណោះទេ ខ្ញុំគិតថាមនុស្សជាច្រើន ក៏មានអារម្មណ៍ដូចគ្នាខណៈដែលប្រជាជាតិយើងចូលដល់យុគសម័យថ្មីមួយ។ នៅគ្រាស្វាគមន៍ឆ្នាំថ្មីនេះ ខ្ញុំមានអារម្មណ៍រីករាយ និងមានក្តីសង្ឃឹមយ៉ាងខ្លាំងថា ក្នុងឆ្នាំ២០២៦នេះ ប្រទេសយើងនឹងផ្លាស់ប្តូរ និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លា»។

«ក្នុងឆ្នាំ២០២៦នេះ ខ្ញុំមានបំណងថា នឹងសម្រេចបានសមិទ្ធផលកាន់តែច្រើន និងមានឱកាសកាន់តែច្រើនក្នុងការងារ ក៏ដូចជាក្នុងជីវភាព។ ក្រៅពីនេះ ឆ្នាំ២០២៦ ក៏ត្រូវបានចាត់ទុកថាជាយុគសម័យអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ ដូច្នេះខ្ញុំសង្ឃឹមថា ប្រទេសវៀតណាមអាចប្រកៀកជាស្មាមួយប្រទេសឈានមុខគេលើទូទាំងពិភពលោក អភិវឌ្ឍន៍បន្ថែមទៀត និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត»៕

TAG
VOV/VOVworld/ឆ្នាំថ្មី ២០២៦/វៀតណាម/ស្វាគមន៍/រាប់ថយក្រោយ/កាំជ្រួច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត