logo

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយ​ប្រកាន់ខ្ជាប់នូវ​គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

2025/12/27 | 08:44:00
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VGP/Tran Manh

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ នាសៀលថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ប្រធានក្រុមប្រឹក្សាបានឲ្យដឹងថា ឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានប៉ាន់ស្មានជាង ៨%; ប្រាក់ចំណូលពីការនាំចូលនិងនាំចេញមានចំនួន ៩១១ ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មប្រហែល ២៥ ពាន់លានដុល្លារ។ ចំណូលថវិការដ្ឋសម្រេចបានលទ្ធផលវិជ្ជមាន បំណុលសាធារណៈមានប្រហែល ៣៥% ឱនភាពថវិកាប្រហែល ៣៦% សន្ទស្សន៍ CPI ត្រូវបានព្យាករណ៍នៅត្រឹម ៣,៦%។ល។

កិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ VGP/Tran Manh

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។ នៅឆ្នាំខាងមុខ ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុជាតិ ផ្តល់អនុសាស្ត្រឲ្យរដ្ឋាភិបាល ចៀសវាងការពង្រីកគោលនយោបាយរូបិយវត្ថុ ប្រតិបត្តិការដោយប្រុងប្រយ័ត្ន និងសម្របសម្រួលគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធឱ្យបានត្រឹមត្រូវ; ផ្តោតលើការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងនវានុវត្តន៍...។ ទន្ទឹមនឹងនោះ ប្រតិបត្តិការគោលនយោបាយរូបិយវត្ថុត្រូវតែមានគោលដៅយ៉ាងម៉ឺងម៉ាត់ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; អនុវត្តគោលនយោបាយសារពើពន្ធប្រកបដោយប្រសិទ្ធភាព; ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ; ទាក់ទាញការវិនិយោគពីបរទេសដែលមានគុណភាពខ្ពស់; ធានាការផ្គត់ផ្គង់ទំនិញ និងជំរុញឥណទានសម្រាប់ការអភិវឌ្ឍទីផ្សារ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយជំរុញការនាំចេញ៕

TAG
VOV/VOVworld/គោលនយោបាយរូបិយវត្ថុ/​ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត