logo

ប្រតិភូដែលចូលរួមមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម ពិភាក្សាអំពីឯកសារនៃមហាសន្និបាត

2026/1/21 | 07:30:00

(VOVWORLD) - នាថ្ងៃទី២១ ខែមករា មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បន្តប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ យោងតាមរបៀបវារៈ មហាសន្និបាតនឹងចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សាអំពីឯកសារនៃមហាសន្និបាត។

ប្រតិភូធ្វើការជាក្រុមៗ ដើម្បីពិភាក្សាអំពីឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។ (រូបថត៖ VOV)

មុននោះ នាព្រឹកថ្ងៃទី២០ ខែមករា ពិធីបើកមហាសន្និបាតបក្សលើកទី១៤ បានធ្វើឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីប្រតិភូចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។

នាពេលរសៀលថ្ងៃដដែល ក្នុងអំឡុងពេលពិភាក្សាជាក្រុមៗ ប្រតិភូបានផ្តោតលើការវិភាគបញ្ហាសំខាន់ៗចំពោះការអភិវឌ្ឍប្រទេសជាតិក្នុងសម័យកាលថ្មី ចាប់ពីការសុក្រិតស្ថាប័ន ការកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ រហូតដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ នវានុវត្តន៍ រួមចំណែកដល់កំណើនប្រកបដោយចីរភាព ដែលផ្សាភ្ជាប់ទៅនឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម។ រដ្ឋមន្ត្រីស្តីទីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ឡេ ម៉ាញ ហ៊ុង បានស្នើឱ្យមានការជំរុញការអភិវឌ្ឍឧស្សាហកម្មមូលដ្ឋាន និងឧស្សាហកម្មគាំទ្រ។

“ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មមូលដ្ឋាន និងឧស្សាហកម្មគាំទ្រ ត្រូវតែមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងវិស័យនានា ជាពិសេសរវាងវិស័យធនធាននិងបរិស្ថាន ដែលគ្រប់គ្រងរ៉ែយុទ្ធសាស្ត្រ ជាមួយនឹងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម។ ក្រុមបញ្ហាទីពីរគឺថា ក្នុងដំណាក់កាល ២០២៦-២០៣០ ចាំបាច់ត្រូវផ្តោតលើការកសាងស្ថាប័ន និងប្រព័ន្ធច្បាប់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មមូលដ្ឋាន ឧស្សាហកម្មបច្ចេកវិទ្យាប្រភព ដើម្បីកាត់បន្ថយការពឹងផ្អែកលើសម្ភារៈផលិតកម្ម។ បច្ចុប្បន្ននេះ យើងកំពុងនាំចូលច្រើនពេក”។

ចំណែកឯ លោក ង្វៀន ហួងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានចាត់ទុកថា នៅក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែទូលំទូលាយនោះ ប្រទេសវៀតណាមត្រូវតែចាត់ទុកហេដ្ឋារចនាសម្ព័ន្ធសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕

TAG
VOV/VOVworld/មហាសន្និបាត/បក្ស/ពិភាក្សា/ឯកសារ/វៀតណាម/លើកទី១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត