logo

ប្រទេសជាច្រើនប្រឆាំងជំទាស់នឹងអ៊ីស្រាអែលចំពោះការអនុម័តលើតំបន់តាំងទីលំនៅថ្មីនៅតំបន់ West Bank

2025/12/25 | 11:35:35

(VOVWORLD) - ប្រទេសជាច្រើនបានប្រឆាំងជំទាស់នឹងអ៊ីស្រាអែលចំពោះការអនុម័តលើតំបន់តាំងទីលំនៅថ្មីចំនួន ១៩ នៅក្នុងតំបន់ West Bank ដែលត្រូវបានគេទន្ទ្រានកាន់កាប់ ដោយចាត់ទុកថា ចលនានេះរំលោភបំពានលើច្បាប់អន្តរជាតិ ហើយមានហានិភ័យ បង្កឲ្យអស្ថិរភាពកាន់តែខ្លាំងឡើង។

រដ្ឋអំណាចប៉ាឡេស្ទីន (PA) នាថ្ងៃទី ២៤ ខែធ្នូ បានប្រឆាំងជំទាស់នឹងការសម្រេច ចិត្តរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថា កាយវិការនេះគឺសំដៅរឹតបន្តឹងការគ្រប់គ្រង លើទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន ហើយចាត់ទុកផងដែរថា ផែនការនេះគឺជាការបន្ត នៃ "គោលនយោបាយរើសអើងជាតិសាសន៍ ការតាំងទីលំនៅ និងការរួមបញ្ចូលទឹកដី ដែលធ្វើឲ្យរិចរិលដល់សិទ្ធិដែលមិនអាចដកហូតបានរបស់ប្រជាជនប៉ាឡេស្ទីន"។
ស្រដៀងគ្នានេះដែរ ក្រុមប្រទេសចំនួន ១៤ បានចេញសេចក្តីថ្លែងការណ៍រួមនា ថ្ងៃដដែល ដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ច្រាសការសម្រេចចិត្តខាងលើ ក៏ដូចជា បញ្ឈប់ការពង្រីកតំបន់តាំងទីលំនៅ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ "យើង សូមបញ្ជាក់ម្តងទៀតថា សកម្មភាពដោយឯកតោភាគីបែបនេះ ក្នុងក្របខ័ណ្ឌនៃការ ពង្រីកគោលនយោបាយតាំងទីលំនៅ នៅតំបន់ West Bank មិនត្រឹមតែរំលោភលើ ច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានហានិភ័យធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំងឡើងទៀតផង"។
សេចក្តីថ្លែងការណ៍នេះមានការចូលរួមពីចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បែលហ្ស៊ិក ដាណឺម៉ាក បារាំង អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវេស និងអេស្ប៉ាញ៕
TAG
VOV/VOVworld/ប្រឆាំងជំទាស់/អ៊ីស្រាអែល/តាំងទីលំនៅ/ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត