logo

ប្រទេសជាច្រើនសំណូមពរឱ្យពលរដ្ឋរបស់​ខ្លួន ​ជម្លៀសចេញពីមជ្ឈិមបូព៌ា

2026/2/28 | 08:29:29
(VOVWORLD) - ដោយមានការព្រួយបារម្ភចំពោះហានិភ័យនៃជម្លោះផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាប៉ុន្មានម៉ោងកន្លងទៅ ប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ីបានអំពាវនាវ និងសម្បីតែសំណូបពរឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ាជាបន្ទាន់។
ប្រជាជនកំពុងមើលសៀវភៅនៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ រូបថត៖ Majid Asgaripour/WANA/REUTERS

កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចេញការព្រមាន ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជម្លៀសចេញពីអ៊ីរ៉ង់។ សេចក្តីប្រកាសពីក្រសួងការបរទេសអ៊ីតាលីក៏បានណែនាំឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ីស្រាអែល ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែភាពតានតឹងថ្មីនៅក្នុងតំបន់។

មុននោះ ក្រសួងការបរទេសប៉ូឡូញក៏បានចេញសេចក្តីប្រកាសមួយ ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ អ៊ីស្រាអែល និងលីបង់ ជាបន្ទាន់។ នារសៀលថ្ងៃទី ២៧ កុម្ភៈ អង់គ្លេសបានប្រកាសដកបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីអ៊ីរ៉ង់ ហើយបានប្តូរទៅធ្វើការពីចម្ងាយ។ ដូចគ្នានេះដែរ ក្រសួងការបរទេសអាល្លឺម៉ង់ និងបារាំងបានណែនាំពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងតំបន់ West Bank ក្នុងបរិបទនាពេលបច្ចុប្បន្ន។

នៅអាស៊ី ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយបំផុតដែលបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៊ីរ៉ង់។ ការព្រមានទាំងនេះ បាននាំចេញត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចចរចាជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ស្តីពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ (ថ្ងៃទី ២៦ ខែកុម្ភៈ) បានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងជាក់ស្តែងណាមួយ៕

TAG
VOV/VOVworld/ជម្លៀស​ពលរដ្ឋ/មជ្ឈិមបូព៌ា/ជម្លោះ​/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត