logo

ប្រទេសវេណេស៊ុយអេឡាខិតខំរក្សាស្ថិរភាពជាតិ

2026/1/5 | 07:50:00
(VOVWORLD) - អាជ្ញាធរវេណេស៊ុយអេឡាបានប្រកាសនៅថ្ងៃទី ៤ ខែមករាថា រដ្ឋបាលរបស់ប្រទេសនេះ នៅតែរួបរួមគ្នានិងបន្តគ្រប់គ្រងប្រទេសជាតិ បន្ទាប់ពីលោកប្រធានាធិបតី Nicolas Maduro ត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការយោធាមួយដែលទទួលបានការថ្កោលទោសពីអន្តរជាតិ។
អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ លោកស្រី Delcy Rodriguez។ រូបថត៖ REUTERS/Leonardo Fernandez Viloria

នៅក្នុងសេចក្តីប្រកាសមួយរបស់គណបក្សសង្គមនិយមរួបរួម នៃប្រទេសវេណេស៊ុយអេឡា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello បានបញ្ជាក់ថា រដ្ឋាភិបាល និងអ្នកគាំទ្រនៅតែរួបរួមគ្នា ហើយបានបញ្ជាក់ថា សកម្មភាពខាងក្រៅគឺមានគោលបំណងបង្កអស្ថេរភាពក្នុងប្រទេសនេះ។ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ លោកស្រី Delcy Rodriguez បានឡើងកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដោយមានការយល់ព្រមពីតុលាការកំពូល។ នៅថ្ងៃទី៤ ខែមករា ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ខណៈដែលរដ្ឋសភាត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការងារឡើងវិញនៅថ្ងៃទី៥ ខែមករា បន្ទាប់ពីថ្ងៃឈប់សម្រាក។

ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា សកម្មភាពប្រចាំថ្ងៃមួយចំនួននៅតែបន្ត ហើយប្រជាជនបានចាប់ផ្តើមចេញទៅទិញអាហារ៕

TAG
VOV/VOVworld/វេណេស៊ុយអេឡា/ស្ថិរភាព/សន្តិសុខ​/​ អាមេរិក​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត