logo

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

2025/12/30 | 11:36:15

(VOVWORLD) - យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។ 

រូបថត៖ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍
ភាពទាក់ទាញនៃទេសចរណ៍វៀតណាមជាដំបូងបង្អស់ បានកើតចេញពីលំហធម្មជាតិ ដោយលក្ខណៈនិមិត្តរូប។ ឈូងសមុទ្រ ហាឡុង ជាមួយនឹងផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ និងភ្នំថ្មកំបោរធំសម្បើម បន្តជារូបភាពដ៏លេចធ្លោនៃទេសចរណ៍វៀតណាម ដែលធ្លាប់ បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអន្តរជាតិជាច្រើន។ នៅតំបន់ភាគកណ្តាល អតីត រាជធានី ហ្វេ  ទាក់ទាញភ្ញៀវទេសចរជាមួយនឹងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែល ត្រូវបានទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ គោលដៅទេស ចរណ៍ផ្សេងៗដូចជា ហ្វុងញ៉ា (ខេត្ត ក្វាងទ្រី) ដោយមានប្រព័ន្ធរូងភ្នំធំៗ សាប៉ា (ខេត្ត ឡាវកាយ) ដោយមានទេសភាពព្រៃភ្នំ និងវាលស្រែកាំជណ្ដើរ ឬកោះ និងឆ្នេរសមុទ្រ នៅ Phu Quoc (ខេត្ត អានយ៉ាង) និង Con Dao (ទីក្រុងហូជីមិញ) បន្តពង្រីកជម្រើស សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទេសចរណ៍អេកូឡូស៊ី និងការសម្រាកលំហែកាយ។
ទីក្រុងធំៗក៏បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ច្បាស់លាស់នៅលើផែនទីទេសចរណ៍វៀតណាមផងដែរ។ ទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលវប្បធម៌នៃប្រទេស ទាំងមូល បង្កើតការចាប់អារម្មណ៍ដោយការលាយបញ្ចូលគ្នានៃតំបន់វិថីបុរាណ ស្ថាបត្យកម្មសម័យអាណានិគម និងជីវភាពសម័យទំនើប។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងហូជីមិញសព្វថ្ងៃនេះ បានលេចចេញជាទីក្រុងដ៏ស្វាហាប់ ជាកន្លែងដែល អគារខ្ពស់ៗទំនើប ឈរនៅជាប់នឹងសំណង់ស្ថាបត្យកម្មដោយមានអាយុកាលរាប់ រយឆ្នាំ។ ជាមួយគ្នានោះ ប្រព័ន្ធរមណីយដ្ឋានលំដាប់ខ្ពស់ដែលលាតសន្ធឹងពីខាងជើង ទៅខាងត្បូង បានរួមចំណែកដល់ការលើកកម្ពស់រូបភាពទេសចរណ៍វៀតណាមនៅលើ ផែនទីអន្តរជាតិ៕
TAG
VOV/VOVworld/ទេសចរណ៍/វៀតណាម/គោលដៅ/ពេញនិយម/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត