logo

ប្រទេសវៀតណាមដ៏វិសេសវិសាលតាមរយៈរូបថតរបស់អ្នកថតរូបអន្តរជាតិ

2021/11/28 | 10:16:00
(VOVWORLD) - ពិព័រណ៌ “វៀតណាមតាមរយៈរូបថតរបស់អ្នកថតរូបអន្តរជាតិ” ត្រូវបានបើកទ្វារជាសាធារណៈ ។ ទទួលស្វាគមន៍ភ្ញៀវចូលរួមទស្សនានៅបរិវេណបណ្ណាល័យខេត្ត Ninh Binh ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។
ពិព័រណ៌ “វៀតណាមតាមរយៈរូបថតរបស់អ្នកថតរូបអន្តរជាតិ” ត្រូវបានបើកទ្វារជាសាធារណៈ ។ ទទួលស្វាគមន៍ភ្ញៀវចូលរួមទស្សនានៅបរិវេណបណ្ណាល័យខេត្ត Ninh Binh ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្រេចចិត្តរៀបចំ “មហោស្រពថតរូបអន្តរជាតិវៀតណាម” រៀងរាល់ពីរឆ្នាំម្តង ដោយមានគោលដៅកសាង “ពាណិជ្ជសញ្ញាជាតិ” សម្រាប់វិស័យថតរូបវៀតណាម ព្រមទាំងរួមចំណែកផ្សព្វផ្សាយរូបថតស្រស់ស្អាតអំពីទឹកដី មនុស្សវៀតណាម

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈសកម្មភាពថតរូប។ ឆ្នាំ២០២១ មហោស្រពថតរូបអន្តរជាតិវៀតណាមលើកទីមួយបានប្រព្រឹត្តទៅដោយមានការសម្របសម្រួលពីគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh។ ពិព័រណ៌ “វៀតណាមតាមរយៈរូបថតរបស់អ្នកថតរូបអន្តរជាតិ” គឺជាព្រឹត្តិការណ៍សំខាន់នៃមហោស្រពថតរូបអន្តរជាតិវៀតណាមឆ្នាំនេះ។ បន្ទាប់ពីរយៈពេលធ្វើការចលនាមក គណៈចាត់តាំងទទួលបានស្នាដៃចំនួន ១៥៦៧ របស់អ្នកថតរូបអាជីព និងមិនអាជីពចំនួន ៩៨ នាក់ មកពីប្រទេស និងដំបន់ដែនដីចំនួន ១៩ ដែលបានចូលរួមកម្មវិធី។ ក្រុមប្រឹក្សាសិល្បៈដែលបង្កើតឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានជ្រើសរើសយកស្នាដៃចំនួន ១៧៧ របស់អ្នកថតរូបចំនួន ៩៣ ដើម្បីដាក់តាំងពិពណ៌។ ស្នាដៃមួយចំនួន ដែលត្រូវបានដាក់តាំងពិពណ៌៖

 "ធ្វើសំណាញ់នេសាទត្រី - ភូមិ Vinh Thanh ឆ្នាំ ២០១៩"។ រូបថត៖ Agatha Bunanta (ឥណ្ឌូនេស៊ី)

"កាហ្វេ" Buon Ma Thuot ឆ្នាំ ២០១៩។ រូបថត៖ Art PH Chen (តៃវ៉ាន់ ប្រទេសចិន)

 "ទីក្រុង Hoi An ប្រទេសវៀតណាម ឆ្នាំ ២០១៦"។ រូបថត៖ Umberto D_Eramo (បារាំង)

 "តែថ្នាំប៉ូវកម្លាំងនៅវិថីបុរាណហាណូយ"។ រូបថត៖ Jared Fraser (កាណាដា)

"រាត្រីនៅទីក្រុង Da Nang ប្រទេសវៀតណាម ២០១៧"។ រូបថត៖ Yan Lei (ចិន)

“បុណ្យ Tet នៅទីក្រុងហាណូយ ទល់មុខមណ្ឌលកេរដំណែល Van Mieu - Quoc Tu Giam”។ រូបថត៖ Tanya Pisarchuk (រុស្ស៊ី)

"ទូកកណ្ដេចកណ្ដែង, Lang Co, ២០១៨"។ រូបថត៖ Pierre Semere (បារាំង)

 "ចម្រៀង Boi នៅវៀតណាម, Lang Ong, ទីក្រុងហូជីមិញ ឆ្នាំ ២០២០"។ រូបថត៖ Pierre Semere (បារាំង)

 "ប្រជាជន នៅចក្រ២" ។ រូបថត៖ Eduardo Strle (ប្រេស៊ីល)

"Mui Ne ឆ្នាំ ២០២០"។ រូបថត៖ Wannapong Surarochprajak (ប្រទេសថៃ)

"ទីក្រុង Hoi An ឆ្នាំ 2018"។ រូបថត៖ Wannapong Surarochprajak (ប្រទេសថៃ)

Minh Thu, ២០១៤ ។  រូបថត៖ Marie José Tack (បារាំង)

"ទីក្រុងហូជីមិញ ឆ្នាំ ២០១៤"។

រូបថត៖ David Poey Cher TAY (សិង្ហបុរី)

“ទំនុកចម្រៀងជនបទ Ninh Binh”។ រូបថត៖ Ninh Manh Thang (វៀតណាម)

"Van Long - រូបគំនូរថ្មដ៏ស្រស់ស្អាតបំផុតនៅវៀតណាម Ninh Binh"

រូបថត៖ Ninh Manh Thang (វៀតណាម)

 "ហោះហើរនៅរដូវប្រមូលផលដំណាំ ២០១៨" ។ រូបថត៖ Nguyen Duc Toan (វៀតណាម)

" ស្ពានឫស្សី" ។ រូបថត៖ Adrian Whear (អូស្ត្រាលី)

ពេលអរុណរៈនៅភ្នំខ្សាច់ Phan Thiet ឆ្នាំ ២០១៣»។ រូបថត៖ Ho Hon Yew (សិង្ហបុរី)

"ហាណូយ"។ រូបថត៖ Liu Yunze (ចិន)

"ទីក្រុង Da Nang ឆ្នាំ ២០២០"។ រូបថត៖ Domenico Ziccardi (អ៊ីតាលី)

ការតាំងពិព័រណ៌នេះត្រូវបានបើកឱ្យសាធារណជនចូលទស្សនាកម្សាន្តនៅបណ្ណាល័យខេត្ត Ninh Binh ហើយត្រូវបានណែនាំនៅលើគេហទំព័ររបស់នាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងពិព័រណ៍៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត