logo

ប្រទេសអាស៊ីអាគ្នេយ៍ឆ្លើយតបជាបន្ទាន់ចំពោះជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលនិងអ៊ីរ៉ង់

2026/3/1 | 08:34:00

(VOVWORLD) - បន្ទាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានថៃ សិង្ហបុរី និងម៉ាឡេស៊ី បានចាត់វិធានការភ្លាមៗ ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថិរភាពនៃសណ្តាប់ធ្នាប់ពិភពលោក។

រូបភាព៖ ក្រសួងការបរទេសថៃ

នៅក្នុងប្រទេសថៃ ក្រសួងការបរទេសនៃប្រទេសនេះបានអនុវត្តន៍វិធានការបន្ទាន់ជាបន្តបន្ទាប់ ដោយបង្កើត "បន្ទប់ War Room" ភ្លាមៗដើម្បីតាមដាន និងវាយតម្លៃស្ថានភាព ២៤/៧។ រដ្ឋាភិបាលថៃកំពុងរក្សាទំនាក់ទំនងជាមួយស្ថានទូតនានានៅក្នុងតំបន់ ដើម្បីចេញការព្រមាន និងការណែនាំដល់ពលរដ្ឋជាបន្ទាន់។ ក្រៅពីការបង្កើតខ្សែទូរស័ព្ទបន្ទាន់សម្រាប់គ្រាអាសន្ន ប្រទេសថៃក៏បានរៀបចំផែនការជម្លៀស និងណែនាំពលរដ្ឋឱ្យពិចារណាដោយប្រុងប្រយ័ត្នអំពីការធ្វើដំណើរទៅកាន់តំបន់ទាំងនេះ ប្រសិនបើគ្មានការងារចាំបាច់។

អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី (រូបភាព៖ TODAY)

រដ្ឋាភិបាលសិង្ហបុរីបានចេញសេចក្តីណែនាំសន្តិសុខយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យពលរដ្ឋនៅទីក្រុងដូហា (កាតា) អាប៊ូដាប៊ី (UAE) និងឌូបៃ (UAE) ស្នាក់នៅផ្ទះ ឬនៅកន្លែងសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទុះនៅក្នុងតំបន់។ ចាប់តាំងពីម្សិលមិញមក សិង្ហបុរីបានបង្កើនការត្រួតពិនិត្យសន្តិសុខលើអ្នកដំណើរ ទំនិញ និងយានយន្តនៅគ្រប់ច្រកព្រំដែនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយសារតែស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម  (រូបភាព៖ Bernama)

ក្នុងពេលជាមួយគ្នានោះ ម៉ាឡេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហារតបតវិញ ដែលផ្តោតលើរដ្ឋឈូងសមុទ្រជាច្រើនទៀត។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅវាថាជា «សោកនាដកម្ម» ថ្មីមួយ ខណៈដែលបញ្ហាហ្គាហ្សានៅតែមិនទាន់ដោះស្រាយបាន។ ក្រសួងការបរទេសម៉ាឡេស៊ីបានផ្តល់ខ្សែទូរស័ព្ទបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន៕

TAG
VOV/VOVworld/ប្រទេសអាស៊ីអាគ្នេយ៍/ឆ្លើយតប/ជម្លោះ/សហរដ្ឋអាមេរិក/អ៊ីស្រាអែល/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត