logo

ប្រទេសឥស្លាមចំនួន ៨ ទៀតបាន​ប្រកាសចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

2026/1/22 | 08:48:59
(VOVWORLD) - នាថ្ងៃទី ២១ ខែមករា ប្រទេសអារ៉ាប់ និងឥស្លាមចំនួន ៨ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ពីការសម្រេចចិត្ត ចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ប្រទេសអារ៉ាប់ និងឥស្លាមចំនួន ៨ ខាងលើរួមមាន៖ អេហ្ស៊ីប ទួរគី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) ហ្ស៊កដានី កាតា ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី។ ទាំងនេះក៏ជាប្រទេសចំនួន ៨ ដែលបានចេញសេចក្តីថ្លែងការណ៍រួមម្តងហើយម្តងទៀតលើបញ្ហាទាក់ទងនឹងជម្លោះហ្គាហ្សាក្នុងរយៈពេលថ្មីៗនេះ។ ក្នុងចំណោមប្រទេសទាំងនោះ អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានធ្លាប់បានប្រកាសដាច់ដោយឡែកពីគ្នា អំពីការសម្រេចចិត្តចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នាថ្ងៃដដែលនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា លោកនាយករដ្ឋមន្ត្រី Netanyahu បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដោយគូសសញ្ញាការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្រ្តអភិក្រមរបស់អ៊ីស្រាអែលចំពោះបញ្ហានេះ។ មុននោះ បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសពីសមាសភាពក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សានៅថ្ងៃទី ១៦ ខែមករា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីប្រកាសមួយដោយសម្តែងការមិនពេញចិត្ត ដោយចាត់ទុកថា នេះជាជំហានដើរផ្ទុយនឹងគោលនយោបាយអ៊ីស្រាអែល។

ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាត្រូវបានលោក ដូណាល់ ត្រាំ បង្កើតឡើង និងដឹកនាំដោយផ្ទាល់ សំដៅអនុវត្តន៍ដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពហ្គាហ្សា ២០ ចំណុចដែលលោក ដូណាល ត្រាំ បានប្រកាសនៅចុងខែកញ្ញា ឆ្នាំ ២០២៥៕

TAG
VOV/VOVworld/ឥស្លាម/ប្រឹក្សាសន្តិភាពហ្គាហ្សា/អាមេរិក​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត