logo

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បដិសេធការចោទប្រកាន់ទាំងអស់របស់តុលាការអាមេរិក

2026/1/6 | 06:53:18
(VOVWORLD) - នាថ្ងៃទី ៥ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងសវនាការលើកដំបូងនៅតុលាការសហព័ន្ធ Manhattan ក្នុងទីក្រុង ញូវយ៉ក ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសពីភាពគ្មានទោសពៃរបស់លោក និងបានបញ្ជាក់ថា វត្តមានរបស់លោកនៅក្នុងតុលាការ គឺដោយសារតែត្រូវបានចាប់ពង្រត់។ 
លោកម៉ាឌូរ៉ូនិងភរិយាត្រូវបញ្ចូនទៅតុលាការ Mahattan ក្នុងទីក្រុង ញូវយ៉ក នាថ្ងៃទី ៥ ខែមករា (រូបថត៖ REUTERS/Adam Gray)

លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមិនមានទោសទេ ហើយនៅតែជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា។ ភរិយារបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលៀ ហ្វ្ល  ក៏បានប្រកាសថា ខ្លួនមិនមានទោសនោះដែរ។   ក្រៅពីនោះ លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកបានស្នើសុំការចូលជួបកុងស៊ុលសម្រាប់កិច្ចការពារ។ សវនាការលើកដំបូងមានរយៈពេលប្រហែល ៣០ នាទី ហើយការធ្វើសវនាការបន្ទាប់ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៧ ខែមីនា ខាងមុខ។

នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីបញ្ហាវេណេស៊ុយអេឡា។ អគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមក្នុងការសន្ទនាដ៏ទូលំទូលាយ ខណៈពេលដែលគោរពឯករាជ្យភាពនយោ បាយ និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។ នៅក្នុងសម័យប្រជុំនោះ តំណាងប្រទេសវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ រួមទាំងសកម្មភាពស្របតាមធម្មនុញ្ញរបស់អង្គការនេះ។

នៅក្នុងសម័យប្រជុំនោះផងដែរ តំណាងមកពីប្រទេសរុស្ស៊ី ចិន និងកូឡុំប៊ី បានថ្កោលទោសប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកថា ខុសច្បាប់។ សមាជិកក្រុមប្រឹក្សាដែលនៅសល់បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ កាលពីម្សិលមិញ អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា៕

TAG
VOV/VOVworld/ប្រធានាធិបតី/វេណេស៊ុយអេឡា/លោក នីកូឡាស ម៉ាឌូរ៉ូ/បដិសេធ/ការចោទប្រកាន់/តុលាការអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត