logo

ប្រធានាធិបតីសាធារណៈរដ្ឋ Armenia មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

2012/6/8 | 06:49:28
នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីសាធារណៈរដ្ឋ Armenia
លោក Serzh Sargsyan បានមកបំពេញទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
វៀតណាម Truong Tan Sang។
នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីសាធារណៈរដ្ឋ Armenia លោក Serzh Sargsyan បានមក
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ ប្រធានរដ្ឋ
វៀតណាម Truong Tan Sang។ គោលដៅនៃដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម
របស់ប្រធានាធិបតីសាធារណៈរដ្ឋ Armenia លើកនេះគឺសំដៅបង្កើនទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងលើបណ្ដាវិស័យដែលភាគី ទាំង ២ មានសក្តានុភាព ផលប្រយោជន៍ដូច
គ្នា ឲ្យខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះនឹងផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់មួយ
ចំនួនដែលភាគីទាំង ២ រួមយកចិត្តទុកដាក់ដូចគ្នា។ តាមកម្មវិធី ប្រធានាធិបតីសាធារ
ណៈរដ្ឋ Armenia នឹងជួបសន្ទនាជាមួយប្រធានរដ្ឋ Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen
Tan Dung និងជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មាធិការបក្ស កុម្មុយនិស្ត
វៀតណាម Nguyen Phu Trong។

     នាពេលរសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានទទួលជួប ជាមួយប្រធានាធិបតី Armenia Serzh Sargsyan ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានលើកច្បស់ថា រដ្ឋសភាវៀតណាម និងសកម្មអនុវត្តរាល់កិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះ សំដៅនាំ ទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាជាងក្នុងរយពេលខាងមុខ។ នាយករដ្ឋ មន្រ្តី Nguyen Tan Dung ក៏បានស្នើភាគីទាំងពីរ ឆាប់បង្កើតបណ្តាយុន្តការសហប្រតិបត្តិ ការទ្វេភាគី ឲ្យសមស្របដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជ កម្ម អប់រំជាដើម។

        ប្រធានាធិបតី Armenia Serzh Sargsyan អះអាងថា Armenia ជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់ទំនង សហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺមានគោលបំណង ជម្រុញថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕

      



ប្រធានាធិបតីសាធារណៈរដ្ឋ Armenia លោក Serzh Sargsyan

បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: Internet)
TAG
ប្រធានាធិបតីសាធារណៈរដ្ឋ Armenia/ទស្សនកិច្ចជាផ្លូវការ/វៀតណាម/Serzh Sargsyan.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត