logo

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

2026/1/25 | 07:43:00

(VOVWORLD) - នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

លោកអគ្គលេខាបក្ស តូ គឡឹម អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (រូបថត៖ ថុង ញ៉ាត់/TTXVN)

លោកធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្របានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលកំណត់ទិសដៅ ដាក់ចេញគោលដៅ និងអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ ភារកិច្ច និងវិធានការ  ដើម្បីនាំវៀតណាមអភិវឌ្ឍន៍ប្រកបដោយឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី រួមទាំងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ការដែលលោកតូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការរួមចំណែកដ៏សំខាន់របស់លោក ក្នុងការបង្កើតនិងចេញផ្សាយសម្រេចចិត្តជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ការការពារផលប្រយោជន៍ និងការលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

តាងនាមបក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតបក្សនីមួយៗ  វៀតណាមតែងតែមានមិត្តភក្តិប្រពៃណី ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រ ក្នុងនោះមានអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្នផងដែរ។ លោកអគ្គលេខាបក្សបានចែករំលែកថា មហា សន្និបាតលើកទី១៤ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាបន្តបន្ទាប់ចំពោះគោលដៅឯករាជ្យជាតិ និងសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ថុង ញ៉ាត់/TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុករុស្ស៊ីជាដៃគូដែលអាចទុកចិត្តបាន និងសំខាន់ចម្បងរបស់វៀតណាមនៅអឺរ៉ុប ហើយចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយ វៀតណាម ដែលបានកសាងឡើងដោយផ្អែកលើមិត្តភាពប្រពៃណីរយៈពេល ៧៥ ឆ្នាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សហព័ន្ធរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ីនិង វៀតណាម និងដើម្បីគោលដៅធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះ ប្រធានាធិបតី លោក ពូទីន បានគោរពអញ្ជើញ ដល់អគ្គលេខាបក្ស លោកតូ ឡឹមទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលណាមួយដែលសមស្រប។ លោកអគ្គលេខាបក្សបានទទួលយកការអញ្ជើញដោយរីករាយ និងបានអញ្ជើញប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕
TAG
VOV/VOVworld/ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន/ជួបសន្ទនា/ទូរស័ព្ទ/អគ្គលេខាបក្ស លោកតូ ឡឹម/អបអរសាទរ/ភាពជោគជ័យ/នៃមហាសន្និបាត/លើកទី ១៤ របស់បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត