logo

ប្រធានាធិបតីអាមេរិកទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយ​សង្កត់ធ្ងន់លើការបន្ត​ការ​ចរចាជាមួយអ៊ីរ៉ង់

2026/2/12 | 08:45:00
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី១១ ខែកុម្ភៈ បានទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងរៀបចំសម្រាប់ការចរចាជុំបន្ទាប់ស្តីពីបញ្ហានុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)

បន្ទាប់ពីជំនួប លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា ភាគីទាំងពីរមាន «ជំនួបដ៏ល្អមួយ» ហើយបានបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត «រឹងមាំយ៉ាងខ្លាំង»។ លោកដូណាល់ ត្រាំ ក៏បានបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយទេ ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីពិចារណាថាតើកិច្ចព្រមព្រៀងអាចសម្រេចបានឬអត់។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យពង្រីកវិសាលភាពនៃការចរចា រួមទាំងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ដូចជាក្រុមហាម៉ាស និងហេសបូឡា។ អ៊ីស្រាអែលមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយមានកំណត់ ដែលមិនគ្របដណ្តប់លើការគំរាមកំហែងសន្តិសុខផ្សេងទៀតឡើយ។

មុននោះ អ៊ីរ៉ង់បានប្រកាសត្រៀមខ្លួនសម្រាប់ការពិភាក្សាអំពីការកំណត់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្ម ប៉ុន្តែបានអះអាងថា សមត្ថភាពមីស៊ីលគឺ "មិនអាចចរចាបានឡើយ"៕

TAG
VOV/VOVworld/អាមេរិក/អ៊ីស្រាអែល/​ការ​ចរចា/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត