logo

ប្រធានាធិបតីអាមេរិក ពន្យារពេលដំណើរទស្សនកិច្ចនៅប្រទេសចិនរហូត​ដល់ខែឧសភា ដោយសារតែ​បញ្ហាអ៊ីរ៉ង់

2026/3/26 | 10:36:56
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៥ ខែមីនា បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី១៤ និង១៥ ខែឧសភា ដើម្បីជួបពិភាក្សាជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានឲ្យដឹងថា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះ។ នៅលើវេទិកាសង្គម Truth Social លោក ដូណាល់ ត្រាំ បាននិយាយថា តំណាងមកពីភាគីទាំងពីរកំពុងសុក្រឹត្យការត្រៀមរៀបចំសម្រាប់ «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ» ហើយបានសម្តែងទំនុកចិត្តថា នេះនឹងក្លាយជាព្រឹត្តិការណ៍ «ដ៏សំខាន់បំផុត»។

ដំបូងឡើយ ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនត្រូវបានគ្រោងទុកចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានពន្យារពេល ដោយសារតែសេតវិមានត្រូវផ្តោតសំខាន់លើជម្លោះជាមួយអ៊ីរ៉ង់។

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាននៃសេតវិមាន បានឲ្យដឹងថា ប្រធានរដ្ឋចិន លោក ដូណាល់ ត្រាំ បានយល់ពីមូលហេតុនៃការកែសម្រួលកាលវិភាគ ហើយការកំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចទៅពាក់កណ្តាលខែឧសភា ត្រូវបានចាត់ទុកជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននៅតែចង់រក្សាការសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង បើទោះបីជាមានបញ្ហាតានតឹងជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនាបច្ចុប្បន្នក៏ដោយ៕

TAG
VOV/VOVworld/ប្រធានាធិបតីអាមេរិក/ដំណើរទស្សនកិច្ច/ចិន/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត