logo

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៖ ប្រទេសជាច្រើនអាចបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រហ័រមូស

2026/3/15 | 07:12:49

(VOVWORLD) - កាលពីថ្ងៃទី១៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រទេសជាច្រើនអាចបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីធានាការធ្វើចរាចរណ៍ដោយរលូនតាមរយៈផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់នេះ ក្នុងបរិបទដែលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តកើនឡើង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force One ទៅកាន់រដ្ឋ ផ្លរីដា នៅឯមូលដ្ឋានទ័ព Andrews រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ REUTERS/Kevin Lamarque)

ក្នុងសេចក្ដីថ្លែងដែលបានបង្ហោះលើបណ្ដាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រទេសនានាដែលកំពុងរងផលប៉ះពាល់ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រហ័រមូស នឹងសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសុវត្ថិភាពសម្រាប់ផ្លូវនាវាចរណ៍នេះ។ ការសម្របសម្រួលនេះនឹងត្រូវបានអនុវត្តន៍ដោយការបញ្ជូននាវាចម្បាំង ដើម្បីរក្សាការធ្វើចរាចរណ៍ដោយរលូននៃច្រកសមុទ្រហ័រមូស។

លោកប្រធានាធិបតី ត្រាំ សង្ឃឹមថា ប្រទេសមួយចំនួន ដូចជាចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត នឹងបញ្ជូននាវាទៅកាន់តំបន់នេះ។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានមិនទាន់បញ្ជាក់ថា តើមានប្រទេសណាមួយយល់ព្រមជាផ្លូវការលើការបញ្ជូននាវាចម្បាំងដែរឬអត់។

តាមពិតទៅ ការវាយប្រហារជាច្រើនលើនាវាពាណិជ្ជកម្មបានកើតឡើងនៅក្នុងតំបន់ចាប់តាំងពីជម្លោះផ្ទុះឡើង។ យ៉ាងហោចណាស់មាននាវាចំនួន ១៤ គ្រឿងបានទទួលរងការវាយប្រហារ ឬការខូចខាតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងតំបន់ក្បែរច្រកសមុទ្រហ័រមូស៕

TAG
VOV/VOVworld/ប្រធានាធិបតី/អាមេរិក/ដូណាល់ ត្រាំ/នាវាចម្បាំង/ច្រកសមុទ្រ/ហ័រមូស/អ៊ីរ៉ង់/អ៊ីស្រាអែល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត