logo

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកមកជម្រាបលា

2026/2/3 | 12:00:14
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ហៃណិក កូម៉ូនីសេក មកជម្រាបលា បញ្ចប់អាណត្តិបេសកម្មការទួតរបស់លោកនៅប្រទេសវៀតណាម។
ប្រធានរដ្ឋ លោក លឿង គឿង និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ហៃណិក កូម៉ូនីសេក ក្នុងពិធី  (រូបថត៖ Viet Cuong/VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយសាធារណរដ្ឋឆែក ដែលជាដៃគូយុទ្ធសាស្ត្រដំបូងរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងខាងកើត។ លោកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្លាស់ប្តូរប្រជាជន និងអនុម័តផែនការសកម្មភាពដើម្បីអនុវត្តក្របខ័ណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សាធារណរដ្ឋឆែក។ លោកប្រធានរដ្ឋលឿង គឿង បានស្នើឱ្យភាគីឆែក បង្កលក្ខណៈងាយស្រួលក្នុងការចេញទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមឆ្លងដែន; ស្រាវជ្រាវលើការបើកផ្លូវហោះហើរត្រង់រវាងវៀតណាម និងសាធារណរដ្ឋឆែកឲ្យបានឆាប់ៗ ហើយសង្ឃឹមថា រដ្ឋាភិបាលឆែកនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមក្នុងការធ្វើសមាហរណកម្ម និងស្ថិរភាពជីវភាពរស់នៅ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hynek Kmonicek បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីនៃសាធារណរដ្ឋឆែកនៅតែបន្តចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ហើយចង់បង្កើតលក្ខខណ្ឌសម្រាប់កម្មករវៀតណាមឱ្យចូលទីផ្សារឆែកឡើងវិញ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងឋានៈណាក៏ដោយ ក៏លោកនឹងបន្តធ្វើការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការដល់កម្រិតថ្មីមួយ៕

TAG
VOV/VOVworld/ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកមកជម្រាបលា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត